Close
Close
Ads: 88BOL
មនុស្សទាំង ៥នាក់ ជិះលើនាវាមុជទឹកដែលបាត់ខ្លួន បានស្លាប់ទាំងអស់
ទំហំអក្សរ
តូច
ធំ

(វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។

ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish Harding) អ្នកជំនួញប៉ាគីស្ថាន លោក សាស់ហ្សាដា ដាវូត (Shahzada Dawood) និងកូនប្រុសរបស់លោក ហើយអ្នកទាំង២ក៏ជាពលរដ្ឋអង់គ្លេសផងដែរ ព្រមទាំងអ្នកថតរូបនៅក្រោម មហាសមុទ្រដ៏ល្បីរបស់បារាំង លោក ប៉ូល ហិនរី ណាហ្សេអូឡេ (Paul-Henri Nargeolet) ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic រាប់សិបដង។

គួរបញ្ជាក់ថា នាវាមុជទឹក Titan ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍ ក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic។ បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិកនាវាមុជទឹកនេះមានផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ មានសមត្ថភាពអាចមុជទឹក ដោយមាន អ៊ុកហ្ស៉ីសែនបាន ៩៦ម៉ោង។ កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយបណ្ដាលឱ្យមនុស្ស ច្រើនជាង ១,៥០០នាក់បានស្លាប់៕

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930