Juventus ចូលប្រជែងនិងក្លឹបនៅអារ៉ាប់ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Arsenal ម្នាក់
ទំហំអក្សរ
តូច
ធំ
(អុីតាលី)៖ ក្រុមសេះបង្កង់ Juventus បានចូលរួមប្រជែងក្នុងការដេញថ្លៃទឹកប្រាក់ ៤០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានត្រៀមការចំណាយប្រាក់ ៣៥លានផោន ឬ ៤៥ លានដុល្លារ ប៉ុន្តែកីឡាករវ័យ ៣០ឆ្នាំរូបនេះ មិនទាន់យល់ព្រមនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ក្លឹបនៅអ៊ីតាលី Juventus អាចនឹងនាំយកខ្សែបម្រើកណ្តាលរូបនេះបាន ខណៈ Partey នៅសល់កុងត្រារយៈពេល ២ឆ្នាំ ហើយការចុះហត្ថលេខានេះអាចទៅរួចបាន ដរាបណាកីឡាករ Adrien Rabiot មិនចុះកុងត្រាថ្មីជាមួយ Juventus នារដូវក្តៅនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles