Close
Sponsor ads Featured-Image
Chelsea ធ្លាប់ខកខានចុះកុងត្រាយក Mbappe ដោយសារតែម្តាយរបស់គេ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបតោខៀវ Chelsea មានម្តងធ្លាប់ខកខានក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បន្ទាប់ពីភាពឆេវឆាវរបស់ម្តាយរបស់គេ។ យោងទៅតាមសារព័ត៍មាន Athletic បានចុះផ្សាយថា កាលពីឆ្នាំ២០១១មានក្មេងប្រុសម្នាក់វ័យ១២ឆ្នាំ [Mbappe] ដែលកំពុងលេងឲ្យថ្នាល់យុវជន AS Bondy ហើយទទួលការអញ្ចើរទៅធ្វើតេស្តសាកល្បងនៅឯក្លឹប Chelsea ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea once missed out on Kylian Mbappe transfer after his mother made ultimatum to club staff that stunned translator

ads

Mbappe ត្រូវកោតសរសើរដោយលោក Daniel Boga ដែលពេលនោះរូបលោកគឺជាក្រុម Scouting សម្រាប់ក្លឹប Chelsea ។ លោក Boga បានប្រាប់ Athletic ថា «ដំបូងឡើយខ្ញុំបាននិយាយជាមួយនឹងឪពុករបស់គាត់ ប៉ុន្តែក្រោយមកម្តាយរបស់គាត់ចូល ហើយក្រោយមកគាត់បានធ្វើឲ្យអ្នកមានអារម្មណ៍ថា គាត់គឺជាអ្នកគ្រប់គ្រងអ្វីទាំងអស់។ គាត់ជាម្នាក់គត់ដែលនិយាយជាមួយនឹងក្លឹបផ្ទាល់។ ឪពុករបស់គេមិនសូវនិយាយច្រើនឡើយ គាត់ស្ងាត់ៗ និងមិនមាត់ក ប៉ុន្តែម្តាយរបស់គេ ដូចជាភ្លើងដែលកំពុងឆាបឆេះ ។ ក្នុងការតេស្តសាកល្បងនោះ ឪពុករបស់គេមិនបាននិយាយច្រើនឡើយ។ ដោយគ្រាន់តែនិយាយថា “ពេលក្រោយឯងគួរតែប៉ះ” ប៉ុន្តែក្រឡែកមើលម្តាយរបស់គេវិញ ដែលឈរជិតទីលានបានស្រែកខ្លាំងៗថា “Kylian ទៅយកបាល់ទៅ, ទាត់គេទៅ, ទៅៗៗ ហើយស៊ុត”។

Kylian Mbappe's Mother: Where is Fayza Lamari? - Sportsmanor

Boga បានពន្យល់ថា លោក Jim Fraser ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍យុវជនរបស់ Chelsea បានប្រាប់ឪពុកម្តាយរបស់ Mbappe នៅពេលនោះថា ខណៈដែលពួកគេចាប់អារម្មណ៍នឹងទេពកោសល្យរបស់គាត់ ពួកគេចង់ឃើញគាត់ខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការងារក្រៅបាល់របស់គាត់។ គាត់​បាន​រំឭក​ថា​៖ «​ប៉ុន្តែ​ពេល​នោះ​ម្ដាយ​បាន​និយាយ​ថា « ទេ យើង​នឹង​មិន​មក​ម្ដង​ទៀត​ទេ។ ប្រាប់ពួកគេថា ‘គាត់នឹងមិនត្រឡប់មកវិញទេ។ ប្រសិនបើ​អ្នក​ចង់​ចុះ​ហត្ថលេខា​លើ​គាត់ អ្នក​នឹង​ចុះ​ហត្ថលេខា​ជាមួយ​គាត់​ឥឡូវ​នេះ។​ ហើយ​នាង​បាន​និយាយ​ថា ‘ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ អ្នក​នឹង​ត្រលប់​មក​គាត់​វិញ​ក្នុង​តម្លៃ 50 លាន​ផោន»។

អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930