Close
Close
Ads: 88BOL
Gareth Bale និយាយប៉ុន្មានមាត់នេះ នៅពេលសួរនាំអំពី Lionel Messi លេងនៅអាមេរិក
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Gareth Bale បាននិយាយថា Lionel Messi និងរីករាយជាជីវិតរបស់គេនៅប្រទេសអាមេរិក ដោយសារតែទីនោះពុំមានសម្ពាធខ្លាំងឡើយ។ Gareth Bale បាននិយាយប្រាប់ BT Sport ថា៖ «នៅទីនេះ [អាមេរិក] រៀងស្រួចជាង។ ប្រសិនបើអ្នកចាញ់ការប្រកួតនៅក្លឹប Real Madrid វាដូចជាពិភពលោកមួយទាំងមូលដល់ទីបញ្ចប់អញ្ចឹង។ អ្នកនឹងភ័យខ្លាច ហើយមានអារម្មណ៍បាក់ទឹកចិត្ត។ ហើយពេលត្រលប់ទៅផ្ទះវិញអ្នកនឹងមិនសប្បាយចិត្តឡើយ។ ប៉ុន្តែពួកគេទទួលយកការបរាជ័យនៅទីនេះ [នៅអាមេរិក] វាមិនមែនជាគុណវិបត្តិអ្វីឡើយ ហើយមិនក្រុមដែលត្រូវប្រឈមនឹងការកាត់ចេញឡើយ។ នៅពេលដែលអ្នកចាញ់ការប្រកួតមួយ អ្នកគ្រាន់តែត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់។ ពួកគេគឺទទួលយកការបរាជ័យនៅទីនេះ។ ពួកគេយល់ពីមូលហេតុដែលចាញ់ ប៉ុន្តែបើសិនជាឈ្នះការប្រកួតវិញនោះពួកគេនឹងអបអរដូចជាអ្នកបានជួយឲ្យក្រុមឈ្នះជើងឯកអញ្ចឹង។ គាត់ [Messi] ប្រាកដជាចូលចិត្តវាជាមិនខាន»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Gareth Bale says MLS teams 'accept losing' and there 'is no consequence to defeat' when asked about Lionel Messi's Inter Miami move

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930