Close
Close
Ads: 88BOL
UEFA ពិន័យលោក Mourinho ក្រោយប្រព្រឹត្តមិនសមរម្យកំលុងវគ្គផ្តាច់ព្រ័ត្រ Europa League (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមខ្លាធំ Roma លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា( UEFA ) សម្រេចដាក់បម្រាមចំនួន ៤ ប្រកួត បន្ទាប់ពីអ្នកចាត់ការសញ្ជាតិ​ព័រទុយហ្គាល់រូបនេះបាន​ប្រើពាក្យសម្តីមិនសមរម្យវាយប្រហារអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថាព្រឹត្តិការណ៏ចោតប្រកាន់នេះបានកើតមានឡើងនៅក្នុងចំណតរថយន្តបន្ទាប់ពីបញ្ចប់ការប្រកួតដ៏ខកចិត្តរបស់លោកMourinho វ័យ៦០ឆ្នាំ បានសម្តែងការមិនពេញ ចិត្តនិងការកាត់សេចក្តីរបស់លោក Taylor កដោយប្រើពាក្យអសីលធម៌ដាក់អាជ្ញាកណ្តាលរូបនេះ ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ជាកន្លែងដែល Sevilla បានផ្តួល Roma ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីបញ្ចប់ការប្រកួតម៉ោងធម្មតានិងម៉ោងបន្ថែម២លើកបញ្ចប់ដោយលទ្ធផលស្មើ​គ្នា១ទល់និង១។

ក្លឹបRoma ក៏ត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្រធ្វើដំណើររបស់ពួកគេសម្រាប់ការប្រកួតអឺរ៉ុប១ប្យតនៅរដូវកាលក្រោយ និងពិន័យជាប្រាក់ចំនួន ៥៥,០០០ អឺរ៉ូ ស្មើនិងង(៤៧,៣០០ផោន) បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទគប់វត្តុរឹង និង បាញ់កាំជ្រួច ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការ​ប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួន។

ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Cristiano Ronaldo បន្តបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់២គ្រាប់ ខណៈ Al-Nassr ផ្តួល Al-Ahli (មានវិដេអូ)
featured image

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុម​ម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេង​នៅលីគ​អារ៉ាប៊ី​សាអូ​ឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930