Close
Featured-Image
UEFA ពិន័យលោក Mourinho ក្រោយប្រព្រឹត្តមិនសមរម្យកំលុងវគ្គផ្តាច់ព្រ័ត្រ Europa League (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមខ្លាធំ Roma លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា( UEFA ) សម្រេចដាក់បម្រាមចំនួន ៤ ប្រកួត បន្ទាប់ពីអ្នកចាត់ការសញ្ជាតិ​ព័រទុយហ្គាល់រូបនេះបាន​ប្រើពាក្យសម្តីមិនសមរម្យវាយប្រហារអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថាព្រឹត្តិការណ៏ចោតប្រកាន់នេះបានកើតមានឡើងនៅក្នុងចំណតរថយន្តបន្ទាប់ពីបញ្ចប់ការប្រកួតដ៏ខកចិត្តរបស់លោកMourinho វ័យ៦០ឆ្នាំ បានសម្តែងការមិនពេញ ចិត្តនិងការកាត់សេចក្តីរបស់លោក Taylor កដោយប្រើពាក្យអសីលធម៌ដាក់អាជ្ញាកណ្តាលរូបនេះ ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ជាកន្លែងដែល Sevilla បានផ្តួល Roma ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីបញ្ចប់ការប្រកួតម៉ោងធម្មតានិងម៉ោងបន្ថែម២លើកបញ្ចប់ដោយលទ្ធផលស្មើ​គ្នា១ទល់និង១។

ក្លឹបRoma ក៏ត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្រធ្វើដំណើររបស់ពួកគេសម្រាប់ការប្រកួតអឺរ៉ុប១ប្យតនៅរដូវកាលក្រោយ និងពិន័យជាប្រាក់ចំនួន ៥៥,០០០ អឺរ៉ូ ស្មើនិងង(៤៧,៣០០ផោន) បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទគប់វត្តុរឹង និង បាញ់កាំជ្រួច ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការ​ប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួន។

ប្រភព:BBC
វីដេអូ:

អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930