Close
Sponsor ads Featured-Image
ទីបំផុត!កាពីតែនក្រុម Man.City និង ផ្លាស់ទៅ Barcelona ដោយគ្មានតម្លៃខ្លួន (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រធានក្រុមមេឃខៀវ Man. City កីឡាករ Ilkay Gundogan នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona ដោយគ្មានតម្ឡៃខ្លួន ក្រោយពីកិច្ចសន្យារបស់​ខ្សែបម្រើ​កណ្តាលរូបនេះជាមួយក្លឹបនិងឈានដល់ទីបញ្ចប់នៅចុងខែមិថុនានេះ។Gundogan វ័យ ៣២ ឆ្នាំ បានដើរតួទីដ៏សំខាន់សម្រាប់ក្រុមនៅរយៈពេលច្រើនឆ្នាំចុងក្រោយ និង រដូវកាលចាស់ទោះបីត្រូវបានគ្រូបង្វឹកPep Guardiola ព្យាយាមរក្សាទុករូបគេ​អោយនៅ​ជាមួយក្លឹបក៍ដោយ ប៉ុន្តែប្រភពពត៌មានចុងក្រោយបាន​បញ្ជាក់ថាក្លឹបយក្ស​កាតាឡាន់បានត្រៀម​ផ្តល់កិច្ចសន្យារយៈពេល ៣ ឆ្នាំដល់កីឡាករសញ្ជាតិជាតិអាឡឺម៉ង់រូបនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Pep Guardiola គ្រូបង្វឹករបស់ City ចង់រក្សា Gundogan ដែលជាផ្នែកមួយសម្រាប់ក្លឹបដែលឈ្នះពានរង្វាន់ Treble នៅរដូវកាលនេះ។Gundogan បានចូល​រួមជាមួយ Man City ពី Borussia Dortmund ក្នុងតម្លៃ ២០ លានផោនក្នុងឆ្នាំ ២០១៦ និងបានបង្ហាញខ្លួន ៣០៤លើក ឱ្យក្លឹបដោយស៊ុតបញ្ចូលទីបាន 60 គ្រាប់។ក្នុងអំឡុងពេលប្រាំពីរឆ្នាំរបស់គាត់នៅកីឡដ្ឋាន Etihad គាត់បានឈ្នះពានរង្វាន់ចំនួន ១៤ រួមមានពានរង្វាន់ Premier League ចំនួន ៥ ដង Champions League ១ដង FA Cup ចំនួន ២ ដង Carabao Cup ចំនួនបួន និង Community Shields ចំនួនពីរ។ Gundogan គាត់ត្រូវបានតែងតាំងជាប្រធានក្លឹបនៅដើមរដូវកាល ២០២២២-២០២៣ បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើ-ការពារប្រេស៊ីល Fernandinho ។
ប្រភព:BBC
វីដេអូ:

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930