Close
Featured-Image
Saka ចូលរួមផ្តល់នូវមូលនិធិសប្បុរសធម៌ សម្រាប់២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីនៅប្រទេសទួរគី
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ កីឡាករ Bukayo Saka របស់ក្រុមកាំភ្លើងធំ Arsenal បានចូលរួមជាមួយអង្គការសប្បុរសធម៌ BigShoe ដើម្បីផ្តល់មូលនិធិហិរញ្ញប្បទានកន្លែងស្នាក់ ដល់ ២៦គ្រួសារ ដែលត្រូវបានរងផលប៉ះពាល់ដោយសារ​គ្រោះ​មហន្តរាយ​រញ្ជួយដីនៅ​ Hatay, Adiyaman, Kahramanmaras និង Malatya ភាគ​ខាង​កើត​នៃប្រទេស​តួគី។ កាលពីខែកុម្ភៈ គ្រោះរញ្ជួយដីបានបន្តវាយប្រហារប្រទេសទួរគី ដែលបានសម្លាប់មនុស្សជាង ៥០,០០០ នាក់ និងធ្វើឱ្យមនុស្សជាង ២ លាននាក់គ្មានផ្ទះសម្បែង។ ខណៈពេលឥឡូវនេះ ជនរងគ្រោះដោយសារ​គ្រោះ​មហន្តរាយកំពុងស្នាក់នៅកុងតឺន័រ ដែលមានរួមទាំង បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។BigShoe កំពុងធ្វើការងារសប្បុរសធម៌  ដើម្បីជួយកុមារនៅទូទាំងពិភពលោក ហើយត្រូវបានគាំទ្រដោយតារាជាច្រើនផ្សេងទៀត រួមមាន Antonio Rudiger, Paul Pogba និង Mesut Ozil ។ កីឡាករ Saka ធ្លាប់បានផ្តល់មូលនិធិដល់ការវះកាត់សម្រាប់កុមារចំនួន ១២០ ករណី នៅក្នុងប្រទេសនីហ្សេរីយ៉ាកាលពីឆ្នាំមុន ជាមួយ BigShoe ម្តងរួចមកហើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Image

Image

Image

អត្ថបទកំពុងចាប់អារម្មណ៍៖
Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ)
featured image

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930