Close
Featured-Image
Mane រកបាន២គ្រាប់ជួយអោយសេណេហ្គាល់ផ្តួលប្រេស៊ីលក្នុងជំនួបមិត្តភាព (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែលសេណេហ្គាល់បានផ្តួលក្រុមប្រេស៊ីលក្នុងការប្រកួត​មិត្តភាពនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ខ្សែបម្រើ Lucas Paqueta របស់ West Ham បានជួយប្រេស៊ីលនាំមុខនៅនាទីទី ១១មុនពេល Habib Diallo តាមស្មើឱ្យសេណេហ្គាល់។ទោះយ៉ាងណាគ្រាប់បាល់ចូលទីខ្លួនឯងពី Marquinhos នៅដើមតង់ទី ២ បានជួយឱ្យសេណេហ្គាល់នាំមុខនៅនាទីទី៥២ ។


ទោះយ៉ាងណា Mane មានឪកាសរកបានគ្រាប់បាល់ទី៣សម្រាប់ សេណេហ្គាល់ មុនពេលខ្សែ​ការពារនិងជាប្រធានក្រុមPSG​ កីឡាករ Marquinhos បានលុបលាងកំហុសវិញ​ដោយការវាយបកតាមពីក្រោយអោយប្រេស៊ីលនៅនាទីទី៥៨។ ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធក្រុម Bayern Munich បានរកគ្រាប់បាល់ទី៤សម្រាប់សេណេហ្គាល់​ដោយការទាត់បាល់​ពិន័យ១១មែត្រនៅនាទីទី៩០+៧ ជិតបញ្ចប់ការប្រកួតទៅហើយនោះ។
ប្រភព:BBC
មានវីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930