
គេហទំព័រដ៍ធំរបស់អង់គ្លេសគឺ Daily Mail បានចុះផ្សាយថាៈ ក្រុមហង្សក្រហម Liverpool បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក លើខ្សែការពារស្លាបស្តាំគឺ Kyle Walker ពីក្រុមម្ចាស់ជើងឯកអង់គ្លេសគឺ Man City មកកាន់ទឹកដី Anfield នៅមុនរដូវកាលថ្មីចាប់ផ្តើម។អតីតកីឡាករ Tottenham បច្ចុប្បន្នបានបង្ហាញពីក្តីសុខដែលមានជាមួយក្លឹប Man City ក្រោយជួយអោយពួកគេឈ្នះជើងឯក ៣កម្មវិធី ហើយបានចាប់ផ្តើមពិភាក្សាលើកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក EPL ស្របពេលជើងឯកអាឡឺម់ង់ Bayern Munich ក៏ចាប់អារម្មណ៏ចង់ផ្ទេរយករូបគេមករួមក្រុមផងដែរនោះហ។
មធ្យោបាយតែមួយគត់ដែល Liverpool អាចនាំយកកីឡាករវ័យ៣៣រូបនេះមករួមក្រុម នោះគឺ លោក Jurgen Klopp បើកផ្លូវនិងសម្រេចចិត្តថាដាក់អោយ Trent Alexander-Arnold ផ្លាស់មកលេងតួនាទីនៅតំបន់បម្រើស្លាបវិញ។
ប្រភព:tribuna
វីដេអូ Arnold
វីដេអូ kyle Walker

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]