Close
Sponsor ads Featured-Image
គ្រូបង្វឹកក្រូអាតនៅតែចង់អោយកីឡាករឆ្នើមរូបនេះបន្តជួយក្រុមជម្រើសជាតិ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកសញ្ជាតិក្រូអាតលោក Zlatko Dalic កាលពីថ្ងៃចន្ទបានអំពាវនាវដល់ខ្សែបម្រើកណ្តាល Luka Modric ក្រោយពីមានការរំពឹងទុក​កាន់តែខ្លាំងថា​ប្រធានក្រុម
នឹងចូលនិវត្តន៍ពីបាល់ទាត់ពីឆាកអន្តរជាតិ។ការបញ្ចេញមតិរបស់លោក Dalic បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រូអាតបានខកចិត្តដោយប្រកួតចាញ់ដោយបាល់កាតស់េច​ក្តី​លើការស៊ុតបាល់ប៉េណាល់ទីជាមួយ​អេស្ប៉ាញក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Rotterdam កាលពីថ្ងៃអាទិត្យ។


លោក Dalic បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីត្រឡប់ទៅ Zagreb វិញយ៉ាងដូច្នេះថាៈ យើងត្រូវការគាត់ វាជាជំនាន់ដែលយើងនៅតែមិនទាន់បញ្ចប់ការងារ។
វីរបុរសនិងជាខ្សែបម្រើក្រុមអធិរាជស Real Madrid ដ៏ល្បីល្បាញរូបនេះបានដឹកនាំក្រុមជម្រើសជាតិក្រូអាតឱ្យទទួលបានចំណាត់ថ្នាក់លេខ ២ កំលុង World Cup ២០១៨ និងចំណាត់ថ្នាក់លេខ ៣ នៅការប្រកួត World Cup ២០២២កាលពីឆ្នាំមុននៅប្រទេសកាតា។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930