Close
Close
Ads: 88BOL
ទីបំផុត !​Real Madrid រកឃើញខ្សែប្រយុទ្ធមកជំនួស Karim Benzema បានហើយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Real Madrid បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Espanyol ជាមួយនឹងជម្រើសក្នុងការ​ទិញផ្តាច់​ជាអចិន្រ្តៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។Joselu មានវ័យ ៣៣ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៣ នៅក្របខណ្ឌ La Liga កាលពីរដូវកាលមុនដោយស៊ុតបាន ១៦ គ្រាប់ បើទោះបីជាក្រុមរបស់គាត់ត្រូវបានកាត់ចោលទៅហើយក្តី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អតីតខ្សែប្រយុទ្ធ Stoke City និង Newcastle United ក៏បានស៊ុតបញ្ចូលទីក្នុងយុទ្ធនាការឈ្នះពាន Nations League របស់អេស្ប៉ាញផងដែរ។
ការចុះ​ហត្ថ​លេខា​របស់គាត់បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Karim Benzema ដែលបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad ។ទីបំផុត Joselu ត្រលប់​មករដ្ឋធានីអេស្ប៉ាញវិញ ចូលរួមជាមួយក្លឹបយុវជនថ្នាល Real Madrid ដែលរូបគេធ្លាប់ហ្វឹកហាត់កាលពីឆ្នាំ២០១០។ ចាប់តាំងពីចាកចេញពី Real ក្នុងឆ្នាំ ២០១២ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅលីកកំពូល Bundesliga និង Premier League ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់អោយ Stoke City និង Newcastle United មុនពេលត្រលប់ទៅអេស្ប៉ាញក្នុងឆ្នាំ ២០១៩ដោយចូលរួមជាមួយAlaves ។
ប្រភព:BBC
មានវីដេអូ:

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg
featured image

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារ​កីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ Cristiano Ronaldo បន្តបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់២គ្រាប់ ខណៈ Al-Nassr ផ្តួល Al-Ahli (មានវិដេអូ) សូម Subscribe Telegram របស់ Cambosport […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930