

ក្រុមក្រឡាអុកក្រូអាតនៅតែសម្លឹងចង់ឈ្នះពានលើកឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួនពេលជួបក្រុមគោជល់អេស្ប៉ាញក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League រដូវកាល២០២២-២០២៣នៅកីឡាដ្ឋាន Feijenoord ទីក្រុង Rotterdam វេលាម៉ោង១:៤៥ នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទទី១៩ មិថុនា ២០២៣ស្អែកនេះ។ក្រុមរបស់គ្រូបង្វឹក Zlatko Dalic បានយកឈ្នះម្ចាស់ផ្ទះហូឡង់ ៤ទល់និង២ សម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីកក់កៅអីរបស់ពួកគេនៅវគ្កផ្តាច់ព្រ័ត្រដ៏អស្ចារ្យចំនួន២លើកក្នុងរយៈពេល៣ឆ្នាំចុងក្រោយនិងមានបំណងចង់ឈ្នះពានជាលើកដំបូងក្រោយព្រឹត្តការណ៍ World Cup២០២២ ។ រីឯ អេស្បាញក្រោយខកចិត្តកាលពីឆ្នាំ២០២១ជាមួយ បារាំងនៅ Uefa Nation League ពួកគេចង់ស្តារមុខមាត់ឡើងវិញសម្រាប់ការប្រកួតនេះ។
ប្រវត្តិធ្លាប់ជួបគ្នា៥ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺអេស្បាញឈ្នះ៣ ខណៈ ក្រូអាតឈ្នះ២
១.សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Uefa Nation League គឺក្រូអាតឈ្នះ៥ និង ស្មើ១ ខណៈ អេស្បាញឈ្នះ៤ស្មើ១និងចាញ់១
២.ពត៌មានកីឡាករ អេស្បាញ: Marco Asensio និងបង្ហាញខ្លួនចូលលេង ខណៈ joseluដែលរកគ្រាប់បាល់សម្រាប់ជ័យជំនះពេលផ្តួលអ៊ីតាលី និងមិនអាចជាប់ជម្រើស ដំបូងជំនួស Alvaro Morata បាននោះទេ។ ខ្សែការពារស្លាបស្តាំ Dani Carvajal និងបន្តចូលលេងខណៈ Jesus Navas និងបង្ហាញខ្លួនអោយអេស្បាញក្នុងនាមកីឡាករចំណាស់ជាងគេគិតចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០០៤។
ក្រូអាតៈ ខ្សែការពារកណ្តាលឆ្នើម Josko Gvardiol និងមិនមានវត្តមានដោយសាររបួសក្រលៀន ខណៈខ្សែបម្រើជើងចាស់ Luka Modric និងជាកាពីតែនក្រុម និងមានវត្តមានដើម្បីបន្តដឹកនាំក្រុមសម្រាប់ការប្រកួតនេះ។
៣.ជម្រើស១១នាក់ដំបូងសម្រាប់ក្រូអាត អាចនិងចូលលេង
Livakovic; Juranovic, Vida, Sutalo, Perisic; Modric, Brozovic, Kovacic; Pasalic, Kramaric, Ivanusec
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.ជម្រើស១១នាក់ដំបូងសម្រាប់អេស្បាញអាចនិងចូលលេង
Simon; Navas, Le Normand, Laporte, Alba; Merino, Rodri; Asensio, Gavi, Pino; Morata
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺក្រូអាត ២-២អេស្បាញ ហើយក្រូអាតនិងឈ្នះដោយបាល់កាត់សេចក្តី១១ម៉ែត្រ


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



