Close
Featured-Image
រវាងអេស្បាញ និង ក្រូអាតមួយណាជាម្ចាស់ពាន Uefa Nation league ២០២៣ នេះ?
ទំហំអក្សរ
តូច
ធំ

ក្រុម​ក្រឡាអុកក្រូអាត​នៅតែ​សម្លឹងចង់ឈ្នះពាន​លើកឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួនពេលជួបក្រុមគោជល់អេ​ស្ប៉ា​ញ​ក្នុងការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Nations League រដូវកាល២០២២-២០២៣នៅកីឡាដ្ឋាន Feijenoord ​ទីក្រុង Rotterdam វេលាម៉ោង១:៤៥ នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទទី១៩ មិថុនា ២០២៣ស្អែកនេះ​។ក្រុម​របស់​គ្រូ​បង្វឹក Zlatko Dalic បានយកឈ្នះម្ចាស់ផ្ទះហូឡង់ ៤ទល់និង២ សម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីកក់កៅអី​របស់ពួក​គេនៅវគ្កផ្តាច់ព្រ័ត្រដ៏អស្ចារ្យចំនួន២​លើកក្នុងរយៈ​ពេល​៣ឆ្នាំចុងក្រោយនិងមានបំណងចង់ឈ្នះពានជាលើកដំបូងក្រោយព្រឹត្តការណ៍ World Cup២០២២ ។ រីឯ អេស្បាញក្រោយខកចិត្តកាលពីឆ្នាំ២០២១ជាមួយ បារាំងនៅ Uefa Nation League ពួកគេចង់ស្តារមុខមាត់ឡើងវិញសម្រាប់ការប្រកួតនេះ។

ប្រវត្តិធ្លាប់ជួបគ្នា៥ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺអេស្បាញឈ្នះ៣ ខណៈ ក្រូអាតឈ្នះ២
១.សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Uefa Nation League គឺក្រូអាតឈ្នះ៥ និង ស្មើ១ ខណៈ អេស្បាញឈ្នះ៤ស្មើ១និងចាញ់១
២.ពត៌មានកីឡាករ អេស្បាញ: Marco Asensio និងបង្ហាញខ្លួនចូលលេង ខណៈ joseluដែលរកគ្រាប់បាល់សម្រាប់ជ័យជំនះពេលផ្តួលអ៊ីតាលី និងមិនអាចជាប់ជម្រើស ដំបូងជំនួស Alvaro Morata បាននោះទេ។ ខ្សែការពារស្លាបស្តាំ​ Dani Carvajal និងបន្តចូលលេងខណៈ Jesus Navas និងបង្ហាញខ្លួនអោយអេស្បាញក្នុងនាមកីឡាករ​ចំណាស់ជាងគេគិតចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០០៤។
ក្រូអាតៈ ខ្សែការពារកណ្តាលឆ្នើម Josko Gvardiol និងមិនមានវត្តមានដោយសាររបួសក្រលៀន ខណៈខ្សែបម្រើជើងចាស់ Luka Modric និងជាកាពីតែន​ក្រុម និងមានវត្តមានដើម្បីបន្តដឹកនាំក្រុមសម្រាប់ការប្រកួតនេះ។

៣.ជម្រើស១១នាក់ដំបូងសម្រាប់ក្រូអាត អាចនិងចូលលេង
Livakovic; Juranovic, Vida, Sutalo, Perisic; Modric, Brozovic, Kovacic; Pasalic, Kramaric, Ivanusec
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.ជម្រើស១១នាក់ដំបូងសម្រាប់អេស្បាញអាចនិងចូលលេង
Simon; Navas, Le Normand, Laporte, Alba; Merino, Rodri; Asensio, Gavi, Pino; Morata
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺក្រូអាត ២-២អេស្បាញ ហើយក្រូអាតនិងឈ្នះដោយបាល់កាត់សេចក្តី១១ម៉ែត្រ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
featured image

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930