

វាជាការជួបគ្នាលើកដំបូងចុងក្រោយក្នុងការប្រកួតជម្រុះ Euro ២០២៤ វគ្គជម្រុះពូល C នៅថ្ងៃសៅរ៍វេលាម៉ោង ១:៤៥នាទីទាបភ្លឺក្នុងទីក្រុង Ta’Qali ខណៈដែលក្រុមម៉ាល់តាស្វាគមន៍ក្រុមអង់គ្លេសមកកាន់កីឡដ្ឋានជាតិរបស់ខ្លួន។ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នឈរនៅបាតតារាងជាមួយនឹងការបរាជ័យពីរលើកចុងក្រោយទល់និងម៉ាសេដូនឿខាងជើង និងអ៊ិតាលី ខណៈក្រុមលោក Gareth Southgate ក្រោយផ្តួលគូសងសឹកអ៊ីតាលី និងអ៊ុយក្រែនក្នុងខែមីនាសម្រាប់ព្រឹត្តការណ៍ជម្រុះ Euro ២០២៤នេះ។
ប្រវត្តិធ្លាប់ជួបគ្នាគឺអង់គ្លេសបានផ្តួលម៉ាល់តាក្នុងលទ្ធផល៣ទល់និង០គ្រប់ក្របខណ្ឌប្រកួតកន្លងមក ហើយអង់គ្លេសតែងរកគ្រាប់បាល់មិនតិចជាង២គ្រាប់ទេពេលជួបគ្នា ហើយជួប គ្នាចុងក្រោយគឺអង់គ្លេសផ្តួលក្នុងលទ្ធផល ៤ទល់និង០។
១.ពត៌មានកីឡាករ អង់គ្លេស:ក្រុមតោកំណាចអង់គ្លេសមិនមានវត្តមានឆ្នើមដូចជា Mason Mount, Reece James, Ben Chilwell, Raheem Sterling និង Ivan Toney ដែលត្រូវបានព្យួរ។ ប៉ុន្តពួកគេស្វាគមន៍ការបង្ហាញខ្លួនរបស់ Kalvin Phillips, Jack Grealish, Phil Foden, John Stones និង Kyle Walker ដែលទើបជួយក្រុមMan.City លើកពាន UCL។ សម្រាប់ម៉ាល់តាមិនមានវត្តមានកីឡាករឆ្នើម Teddy Teuma ដែលធ្វើបាន Assist ១២ដង អោយក្រុម Union SG នៅលីកកំពូលបែលហ្សិកដោយសារតែរបួស ប៉ុន្តែពួកគេនិងដាក់អោយកីឡាករកំពុងឡើងជើងគឺJordi Jones លេងនៅប្រយុទ្ធជួរមុខ និង មានការគាំទ្រពីZach Muscat។
២.ជម្រើស១១នាកដំបូងអាចនិងចូលលេងសម្រាប់ម៉ាល់តា
Bonello; Muscat, Apap, Borg; Mbong, Grech, Guillaumier, Yankam, Camenzuli; Jones, Nwoko
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់អង់គ្លេស
Pickford; Trippier, Guehi, Maguire, Shaw; Gallagher, Rice, Henderson; Saka, Kane, Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ ម៉ាល់តា០:៤ អង់គ្លេស
ប្រភព:sportsmole&whoscored


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



