Close
ads Featured-Image
Messi បង្កើតកំនត់ត្រារកគ្រាប់បាល់លឿនបំផុតក្នុងជំនួបមិត្តភាពផ្តួលអូស្រ្តាលី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi បានបង្កើតកំនត់ត្រារកគ្រាប់បាល់អោយក្រុមជម្រើសជាតិលឿនបំផុតជាលើកដំបូង ក្រោយស៊ុតបញ្ចូលទីបើក​ឆាកពីក្រៅប្រអប់​យ់ាងល្អនៅត្រឹម១នាទីនិង១៩ វិនាទីទល់នឹងក្រុមជម្រើសជាតិអូស្ត្រាលីសម្រាប់ការប្រកួតមិត្តភាពនៅប្រទេសចិនកាលពីថ្ងៃព្រហស្បត្ត៍។ កីឡាករ​បម្រុង​​German Pezzella ជាអ្នកបន្ថែមគ្រាប់បាល់ទី​ពីរ​អោយ​ម្ចាស់​ជើង​ឯក​ពិភពលោក​ដោយ​ការ​តែត​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី ៦៨ ។គួររំលឹកថាចាប់តាំងពីការចាប់ផ្តើមនៃ​ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ កំពូលខ្សែប្រយុទ្ធវ័យ​៣៥ឆ្នាំរបស់ក្រុមពពកស រកបាន ១២ គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយរបស់គាត់សម្រាប់អាហ្សង់ទីន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់ការប្រកួតនេះដែរកីឡាករ Mitch Duke របស់អូស្ត្រាលីមានការខិតខំប្រឹងប្រែងក្នុងតង់ទី ១ ដោយអ្នកចាំទី Emiliano Martinez របស់ Aston Villa បាន​ច្រាន​ចោល។ប្រកួត​ដំបូង​របស់ Messi ចាប់​តាំង​ពី​បាន​យល់​ព្រម​ចូល​រួម​ជាមួយ​ក្រុម Inter Miami របស់​អាមេរិក។វាជាការប្រកួតលើកទីបីសម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Lionel Scaloni ក្រោយឈ្នះ World Cup ក្នុងខែធ្នូ និងជាលើកដំបូងរបស់ពួកគេដែលការប្រកួតធ្វើឡើងនៅក្រៅ​មាតុភូមិអាហ្សង់ទីន។
ប្រភព:BBC
វីដេអូ:

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930