Close
Close
Ads: 88BOL
អេស្បាញកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Uefa Nation League ក្រោយផ្តួលអ៊ីតាលី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធបម្រុងមកពីក្រុមEspanyol កីឡាករ Joselu រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងនាទីទី៨៨ ខណៈដែលក្រុមអេស្ប៉ាញបានផ្តួលក្រុមអ៊ីតាលី ក្នុងការប្រកួតនៅទីក្រុង Enschede ប្រទេសហូឡង់​នាព្រឹកព្រលឹមថ្ងៃសុក្រនេះដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ទល់នឹងក្រូអាតនៅថ្ងៃអាទិត្យខានស្អែក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថាខ្សែបម្រើស្លាបក្រុម Villareal កីឡាករ Yeremy Pino ជាអ្នករកគ្រាប់បាល់បើកឆាកអោយអេស្បាញនៅនាទីទី៣ មុនពេលខ្សែប្រយុទ្ធ Lazio កីឡាករ
របស់ក្រុមជម្រើសជាតិអ៊ិតាលី កីឡាករCiro Immobile បានរកគ្រាប់បាល់តាមស្មើឱ្យអ៊ីតាលីដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១១ បន្ទាប់ពី​កីឡាករជម្រើស​ជាតិ​អេស្ប៉ាញ Robin le Normand ធ្វើអោយបាល់ប៉ះដៃក្នុងប្រអប់។គួរបញ្ជាក់ថាក្រុមគោជល់អេស្បាញដែលបានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League ឆ្នាំ ២០២១ ក្រោមស្នាដៃក្រុមបារាំង ហើយជាថ្មីម្តងទៀតពួកគេត្រូវប្រឈមមុខនឹងក្រុមក្រូអាតដែលបានផ្តួលហូឡង់នៅវគ្គ ១/២ផ្តាច់ព្រ័ត្រ។ស្រប​ពេល​ជាមួយ​គ្នា​នេះដែរអ៊ីតាលី​ត្រូវ​ជួបប្រកួតជាមួយហូឡង់​ក្នុង​ការ​ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ពានរង្វាន់ Nations League នៅ​ថ្ងៃ​អាទិត្យដូចគ្នាផងដែរ។

ប្រភព:BBC
វីដេអូ:

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930