
ខ្សែប្រយុទ្ធបម្រុងមកពីក្រុមEspanyol កីឡាករ Joselu រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងនាទីទី៨៨ ខណៈដែលក្រុមអេស្ប៉ាញបានផ្តួលក្រុមអ៊ីតាលី ក្នុងការប្រកួតនៅទីក្រុង Enschede ប្រទេសហូឡង់នាព្រឹកព្រលឹមថ្ងៃសុក្រនេះដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ទល់នឹងក្រូអាតនៅថ្ងៃអាទិត្យខានស្អែក។
គួរបញ្ជាក់ថាខ្សែបម្រើស្លាបក្រុម Villareal កីឡាករ Yeremy Pino ជាអ្នករកគ្រាប់បាល់បើកឆាកអោយអេស្បាញនៅនាទីទី៣ មុនពេលខ្សែប្រយុទ្ធ Lazio កីឡាករ
របស់ក្រុមជម្រើសជាតិអ៊ិតាលី កីឡាករCiro Immobile បានរកគ្រាប់បាល់តាមស្មើឱ្យអ៊ីតាលីដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១១ បន្ទាប់ពីកីឡាករជម្រើសជាតិអេស្ប៉ាញ Robin le Normand ធ្វើអោយបាល់ប៉ះដៃក្នុងប្រអប់។គួរបញ្ជាក់ថាក្រុមគោជល់អេស្បាញដែលបានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League ឆ្នាំ ២០២១ ក្រោមស្នាដៃក្រុមបារាំង ហើយជាថ្មីម្តងទៀតពួកគេត្រូវប្រឈមមុខនឹងក្រុមក្រូអាតដែលបានផ្តួលហូឡង់នៅវគ្គ ១/២ផ្តាច់ព្រ័ត្រ។ស្របពេលជាមួយគ្នានេះដែរអ៊ីតាលីត្រូវជួបប្រកួតជាមួយហូឡង់ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ពានរង្វាន់ Nations League នៅថ្ងៃអាទិត្យដូចគ្នាផងដែរ។
ប្រភព:BBC
វីដេអូ:

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



