
ខ្សែការពារឆ្នើម Inter Milan ម្នាក់បញ្ជាក់ពីការផ្ទេរទៅកាន់ PSG
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែការពារកណ្តាល Milan Skriniar បានបញ្ជាក់ពីការផ្លាស់ប្តូរក្លឹបថ្មីរបស់គាត់ ដែលនឹងខិតជិតមកដើម្បីផ្ទេរទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain ខណៈដែលគាត់បានសារភាពថា ការចាញ់នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Inter Milan គឺជា «ការលាគ្នាដ៏សោកសៅបំផុត» ហើយគាត់បានសារភាពថា «វាពិតជាឈឺចាប់ណាស់ក្នុងការលុតជង្គង់ជាមួយនឹងការបរាជ័យ»។ កីឡាកររូបនេះ បានបដិសេធសំណើក្នុងការបន្តកុងត្រារបស់ខ្លួបជាមួយនឹងក្លឹប Inter Milan នៅលីគ Serie A ហើយគ្រោងនឹងទៅចូលរួមជាមួយក្រុមជើងឯក Ligue ១ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវកាលក្តៅនេះ។ កីឡាករ Skriniar បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចជាកីឡាករជម្រើសជាតិស្លូវ៉ាគី ហើយនឹងត្រូវប្រកួតជាមួយប្រទេសអ៊ីស្លង់ នៅថ្ងៃទី ១៧ ខែមិថុនា ក្នុងការប្រកួតជម្រុះ Euro ២០២៤៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង

3 weeks ago .
2.5K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG

2 months ago .
501 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម

3 months ago .
605 Views
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)

4 months ago .
421 Views
អ្នកមានបារាំង PSG បំបាក់ AT Madrid ដោយការលេងបត់តារាងតែម្តង (មានវីដេអូ)