Close
Ads: 88BOL
Featured-Image
អេស្ប៉ាញសម្លឹងចង់ផ្តួលអ៊ីតាលីទៅវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ជាលើកទីពីរ
ទំហំអក្សរ
តូច
ធំ

ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំចុងក្រោយដែលអេស្ប៉ាញ និងអ៊ីតាលីជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League ខណៈដែលការប្រកួតរវាងក្រុម​គីឡូធ្ងន់របស់អឺរ៉ុបទាំងពីរនិងត្រៀមជួបប្រកួតគ្នានៅទីក្រុងEnschede ប្រទេសហូឡង់ នៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត​ឈានចូលថ្ងៃសុក្រស្អែកនេ។
អេស្បាញ​ជាអ្នកផ្តួលអ៊ីតាលីកំលុងពេលនោះ ប៉ុន្តែពួកគេបែរជាចាញ់មាន់គកបារាំងនៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០២១ ខណៈអ្នកឈ្នះការប្រកយតនេះ​និងត្រូវជួបក្រូអាត​នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ រីឯអ្នកចាញ់និងត្រូវប្រកួតយកលេខ៣ជាមួយហូឡង់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់អេស្បាញ១២ខែចុងក្រោយនេះលទ្ធផលប្រកួតរបស់ពួកគេគឺឈ្នះ២និងស្មើ២ ខណៈការប្រកួតចុងក្រោយគឺចាញ់ភ្ញៀវស្វីសនាខែកញ្ញាឆ្នាំមុននិងជាលើកទី១គិតចាប់តាំង ពីឆ្នាំ២០១៨ កំលុងពេលដែលលោក Luis Enrique នៅដឹកនាំ។ទោះយ៉ាងណា បច្ចុប្បន្នអតីតគ្រូបង្វឹក U-១៩ និង U-២១ លោក Luis De La Fuente បានចូលមក ជំនួសតំណែងលោក Enrique ក្រោយអេស្បាញធ្លាក់ចេញពី World Cup ២០២២ ក្រោមថ្វីជើង ម៉ារ៉៉ុកវគ្គជម្រុះខ្វែងពូល។អេស្បាញក័ធ្លាប់ផ្តល់ភាពជូរចត់ដោយបំបែកកំនត់ត្រា មិនដែលចាញ់៣៧ប្រកួតរបស់អ៊ីតាលីនៅឆ្នាំ២០២១ផងដែរ។
UEFA Nations League 2023, Semi-Final: When and where to watch Spain vs Italy  in India?

រីឯអ៊ីតាលីវិញក្រោមការដឹកនាំរបស់លោកRoberto Mancini គឺពួកគេបានឈ្នះពានព្រឹត្តការណ៍ Euro២០២០ ដោយផ្តួលអង់គ្លេសកាលពីឆ្នាំ២០២១ ប៉ុន្តែជាអកុសល ការចាញ់​ម៉ាសេដូនៀខាងជើងនៅវគ្គជម្រុះ Play-off ធ្វើអោយពួកគេខកខានបង្ហាញខ្លួននៅព្រឹត្តការណ៍World CUp ២០២២នាប្រទេសកាតា ពោលគឺ ២ដងជាប់ៗគ្នា ក្រោយ​អវត្តមាននៅ World Cup ២០១៨ នាប្រទេសរុស្សីរួចមក។អ៊ីតាលីប្រកួត៤លើកចុងក្រោយលើកឆាកអន្តរជាតិគឺចាញ់អង់គ្លេស និងអូទ្រីស នៅគ្រប់ក្របខណ្ឌប្រកួត។ យ៉ាងណាម៉ិញកីឡាករមកពីក្លឹបធំៗបីនៅSerieA ដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិU-២០ ទើបតែចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយ អ៊ុយរូហ្គាយក្នុងកម្រិតក្លឹបអាជីពឈុតធំ។ដូច្នេះក្រុមជម្រើសជាតិអ៊ីតាលីនិងត្រូវធ្វើយ៉ាងណាស្តារមុខមាត់ឡើងវិញសម្រាប់ការប្រកួតដ៏សំខាន់នេះ។
ជំនួបសំខាន់ជួបគ្នា៣៥ដងគឺអេស្បាញឈ្នះ១៣អ៊ីតាលីឈ្នះ១០និងស្មើ១២ ខណៈជួបគ្នា១០ដងចុងក្រោយអេស្បាញចាញ់អ៊ីតាលី២ដងគត់។
Spain vs Italy: Nations League prediction, kick-off time, TV, live stream,  team news, h2h results, odds | Evening Standard
១.លទ្ធផល៦ប្រកួតចុងក្រោយរបស់អេស្បាញនៅUNL គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈអ៊ីតាលីឈ្នះ៣ស្មើ២និងចាញ់១ដូចគ្នា។
២.ពត៌មានកីឡាករ: អេស្បាញបានកោះហៅខ្សែការពារស្លាបឆ្វេង Jordi Alba របស់ Barcelonaមកជួយក្រុម ខណៈខ្សែប្រយុទ្ធឆ្នើម Dani Olmo និងមិនមានវត្តមាន ជម្រើសដំបូងដោយសារបញ្ហារបួសសាច់ដុំ។ សម្រាប់អ៊ីតាលី កីឡាករឆ្នើមៗរបស់ Inter Milan ដែលបង្ហាញខ្លួននៅ UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Man.City មានដូចជា Federico Dimarco, Alessandro Bastoni, Francesco Acerbi និង Nicolo Barella និងចូលមកជួយក្រុមព្រមជាមួយខ្សែប្រយុទ្ធវ័យក្មេង Mateo Rotegui ។
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់អេស្បាញ
Simon; Carvajal, Le Normand, Laporte, Alba; Rodri, Zubimendi, Ruiz; Asensio, Morata, Gavi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់អ៊ីតាលី
Donnarumma; Di Lorenzo, Toloi, Acerbi, Spinazzola; Barella, Jorginho, Verratti; Chiesa, Retegui, Pellegrini
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៥.
លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អេស្បាញ១:១ អ៊ីតាលី បញ្ចប់ការប្រកួតម៉ោងធម្មតា និងបន្តរហូតថែមម៉ោងដោយគ្មានគ្រាប់បាល់ ខណៈការ ប្រកួតកាត់សេចក្តី អ៊ីតាលិនិងឈ្នះដោយបាល់កាត់សេចក្តី ១១ម៉ែត្រ)
ប្រភព:whoscored,sportskeeda

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ)
featured image

ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង ដោយ​តាម​ពីក្រោយ​ក្រុម Sporting ចំនួន​ប្រាំបី​ពិន្ទុ ខណៈ​នៅសល់​ពីរ​ប្រកួត​ទៀត​បញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជោគជ័យ​បាន​ក្លាយ​ជា​ពាន​លើក​ទី​២០​របស់ Sporting និង​ជា​លើក​ទី​មួយ​ក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក David […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 34 16 6 12 52 51 +1 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol