Close
Close
Ads: 88BOL
ក្រូអាតផ្តួលម្ចាស់ផ្ទះហូឡង់ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Uefa Nations League (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រោយបញ្ចប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup ២០២២ ក្រូអាត បានទទួល​ជ័យជម្នះ​ធំជាលើក​ដំបូងក្នុងលទ្ធផល ៤ទល់និង២ ​របស់​ពួក​គេ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ហូឡង់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Uefa Nations League កាលពីរាត្រីថ្ងៃពុធ។ ពោលគឺ បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា ២ទល់និង ២ នៅម៉ោងធម្មតា ខណៈកីឡាករបម្រុង Bruno Petkovic បានរកគ្រាប់បាល់ពីចម្ងាយក្នុងម៉ោងបន្ថែម នៅនាទីទី៩៨ មុនពេលបាល់ប៉េណាល់ទីរបស់ខ្សែបម្រើជើងចាស់វ័យ៣៧ឆ្នាំ Luka Modric ក្រោយការបង្កកំហុសរបស់ ខ្សែការ ពារស្លាប Man.Utd កីឡាករ Tyrell Malacia ។
Croatia at the 2022 World Cup: Fixtures, results, squad, scorers | European Qualifiers | UEFA.com
វាមិនមែនជាលទ្ធផលល្អសម្រាប់ក្រុមលោក Ronald Koeman នោះទេ ក្រោយចូលមកដឹកនាំហូឡង់ជាលើកទីពីរ បន្ទាប់ពីដឹកនាំក្រុមរហស្សនាមបិសាចទឹកក្រូចហូឡង់​ចាញ់បារាំង ៤-0 ក្នុងការប្រកួតជម្រុះ Euro ២០២៤ កាលពីខែមីនា កន្លងទៅ។ហូឡង់ដែលមិនបានឈ្នះះពានធំសោះគិតចាប់តាំងពីឆ្នាំ១៩៨៨បន្ទាប់ពីពួកគេឈ្នះពានទ្វីបអឺរ៉ុប ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ដោយរង់ចាំលទ្ធផល រវាងក្រុមអ៊ីតាលី ឬអេស្ប៉ាញដែលត្រូវប្រកួតគ្នានៅថ្ងៃព្រហស្បត្ត៍នេះដើម្បី​រកក្រុមមួយ​ទៅជួបក្រូអាត​នៅវគ្គ​ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930