
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានចេញមកសរសើរខ្សែប្រយុទ្ធជើងចាស់កម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ អំពីទេពកោសល្យដែលរូបគេបាន ។ លោក Felix បាននិយាយក្នុងសន្និសិទ្ធិសារព័ត៍មានមុនការប្រកួតកម្ពុជា និង បង់ក្លាដែស ល្ងាចនេះ ថា ៖ «ចាន់ វឌ្ឍនាការ គឺជាកីឡាករមានឥទ្ធពលវិជ្ជមាននៅក្នុងជំរុំក្រុមជម្រើសជាតិកម្ពុជា លើទីលាន និងក្រៅទីលានផងដែរ ។ យើងត្រូវការកីឡាករបែបនេះ ហើយច្បាស់ណាស់គាត់គឺជាកីឡាករមានគុណភាព។»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



