

(ព័ត៌មានផ្លូវការនៅទីក្រុងម៉ាឌ្រីត)៖ ក្លឹបអធិរាជស Real Madrid បានបញ្ជាក់ពីការផ្ទេរកីឡាករ Jude Bellingham ពី Borussia Dortmund ជាផ្លូវការហើយ។ ការផ្លាស់ប្តូរក្លឹបរបស់កីឡាករ Jude Bellingham ទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ក្លឹបអធិរាជស Real Madrid ត្រូវបានប្រកាសជាលើកដំបូងដោយក្លឹប Borussia Dortmund កាលពីសប្តាហ៍មុន ដោយក្លឹបអាល្លឺម៉ង់ ក៏បានបញ្ជាក់ពីតម្លៃផ្ទេរដ៏ធំសម្បើមចំនួន ១០៣លានអឺរ៉ូ (៨៨ លានផោន ឬ ១១០លានដុល្លារ) ផងដែរ។ បន្ទាប់មកកីឡាករវ័យ ១៩ឆ្នាំរូបនេះ បានបញ្ចប់ពីការពិនិត្យសុខភាព មុនពេលបញ្ចប់លក្ខខណ្ឌផ្ទេរជាមួយក្លឹបអធិរាជស ដែលកីឡាកររូបនេះនឹងបង្ហាញជាផ្លូវការថាជាកីឡាករថ្មីរបស់ក្លឹបនៅក្នុងសប្តាហ៍នេះ។ កីឡាករ Bellingham មានកិច្ចសន្យាជាមួយក្លឹបអធិរាជស Real Madrid រហូតដល់ឆ្នាំ ២០២៩៕


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



