Close
Featured-Image
ក្រោយអូសទាញ Lionel Messi បានសម្រេច Beckham ចង់ទាក់ទាញ​កំពូល​កីឡាករ​ ៣​​ ​រូប​ផ្សេងទៀតពី​​ក្លឹប PSG និង Barca
ទំហំអក្សរ
តូច
ធំ

ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami របស់ David Beckham អូសទាញ Lionel Messi បានសម្រេច ប៉ុន្តែ​ក្លឹប​លេង​នៅ MLS នេះ នឹងមិន​ឈប់​ត្រឹម​នេះឡើយ គ្រា​ដែល​ពួកគេ​កំពុង​ទាក់ទាញ​កំពូល​កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​សុទ្ធតែជា​អតីត «អ្នកលេង» របស់​ក្លឹប Barcelona។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រាប់​ចាប់តាំងពី​បាន​ទិញ Inter Miami កាលពី​ឆ្នាំ 2018 អតីត​កំពូល​តារាបាល់ទាត់​អង់គ្លេស David Beckham បាន​ចិញ្ចឹមចិត្ត​នាំយក​កំពូល​កីឡាករ​ពិតប្រាកដ​មក​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​ប្រកួត​នៅ​ពានរង្វាន់​អាម៉េរិក MLS។

ថ្មីៗនេះ Beckham បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល Lionel Messi។ ប្រការនេះ​ប្រាកដជា​ធ្វើឱ្យ Inter Miami កាន់តែ​ល្បីឈ្មោះ និង​អាច​បន្ត​ទាក់ទាញ​តារាបាល់ទាត់​ដទៃ​ទៀត​។ ក្រោយពី​សម្រេច​បាន​​កិច្ចព្រមព្រៀង​ជាមួយ M10 ក្លឹប Miami ក៏​កំពុង​សំដៅ​ទៅរក​ក្រុម​កីឡាករ​ដទៃ​ដើម្បី​ដើរ​ជាមួយ Messi ក្នុងនោះ​មាន​ជាអាទិ៍ Busquets, Suarez និង Alba ជាដើម។ ចំណែក Messi ក៏បាន​ស្នើឱ្យ​ក្លឹប​ថ្មី​របស់ខ្លួន​ទិញយក Angel Di Maria ដែលជា​មិត្ត​ជិតស្និទ្ធ​បំផុត​មួយរូប​របស់ M10 ហើយ Beckham ក៏​កំពុង​ពិចារណា​លើ​រឿង​នេះ។

នៅពេល​មាន​កីឡាករ​ទាំងឡាយ​ខាងលើ ក្លឹប Inter Miami នឹងមាន​ក្រុម​ជើង​ខ្លាំង​ដ៏​គួរឱ្យ​ញញើត។ បច្ចុប្បន្ន ថ្វីបើ​ក្លឹប​នេះ​ឈរ​បាត​តារាង​នៅ MLS ប៉ុន្តែ ពួកគេ​នៅសល់​ពាក់កណ្ដាល​រដូវ​កាល​ទៀត ហើយ​ឱកាស​ហក់​ឡើង​នៅមាន​ច្រើន ពិសេស​គឺ​នៅពេល​មាន Messi៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Arnold ត្រូវថ្មោងរបស់អ្នកគាំទ្រ Liverpool​ យប់មិញ!​ ក្រោយប្រកាសចាកចេញពីក្លឹបនៅពេលចប់រដូវកាលនេះ
featured image

បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី​ Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កាន់តែវេទនា! ក្រោយបាត់បង់កីឡាករម្នាក់ ក្នុងជំនួបចាញ់ West Ham. ២-០ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង​ Champions League និង​ Premier League ។ គ្រូបង្វឹកលោក Arne Slot […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol