

Lionel Messi អាចនឹងជាប់កំណត់ត្រាឈ្នះពាន Ballon d’Or ជាលើកទី ៨ នៅខែតុលានេះគឺទោះបីជាគូប្រជែងវ័យក្មេង Erling Haaland បានបំបែកកំណត់ត្រារដូវកាលនេះជាមួយ Manchester City ជាមួយនិងការរកគ្រាប់បាល់ច្រើនបំផុតក្នុង១រដូវកាលនិង ឈ្នះពាន៣ជាមួយក្លឹបក៏ដោយ។ ទោះយ៉ាងណាជ័យជម្នះរបស់កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៥ឆ្នាំ នៅព្រឹត្តិការណ៍ World Cup ២០២២ គឺជាហេតុផលដែលរូបគេអាចនិងមានឪកាសលើកពានកីឡាករលេងល្អបំផុតរបស់ពិភពលោកនេះជាថ្មីម្តងទៀតជំនួសកីឡាករឆ្នើមសញ្ជាតិន័រវេវ័យ២២ឆ្នាំ។
៥ចំនុចខាងក្រោមនេះជាសកម្មភាពលេចធ្លោរបស់ Messi នៅ World Cup
១.ពានរង្វាន់ World CUp
ការប្រកួត World Cup គឺពិតជាពានរង្វាន់ដ៏សំខាន់បំផុតនៅក្នុងបាល់ទាត់ពិភពលោក។ ទីបំផុត Messi បានឈ្នះក្រោយបង្ហាញខ្លួនលើកទី៥ ខណៈ Haaland មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅប្រទេសកាតានោះទេ។
២.ទម្រង់លេងលេចធ្លោ
មិនត្រឹមតែរួមចំណែកដ៍សំខាន់ក្នុងការជួយអោយជម្រើសជាតិសាងប្រវត្តិសាស្រ្តលើកពាន World Cup ជាលើកទី៣នោះទេ។ សម្រាប់ព្រឹត្តការណ៍ប្រកួតនេះ Messi ក៏បានបង្ហាញ ទម្រង់លេងជួយក្រុ្មមពពកសសម្រាប់ការប្រកួតដ៍សំខាន់ៗនៅក្នុងព្រឹត្តិការណ៍នេះ និងត្រូវបានបោះឆ្នោតជាប់ជាប់ជាកីឡាករល្អបំផុតសម្រាប់ការខិតខំប្រឹងប្រែងនេះ ផងដែរ។
៣.ភាពវ័យឆ្លាត
ទោះបីជា PSG ធ្លាក់ចេញពី Champions League នៅដំណាក់កាលដំបូង ប៉ុន្តែ Messi នៅតែស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និង Assist ២៥លើក។ នៅគ្រប់ការប្រកួតទាំងអស់ ដោយជួយអោយ PSG អាចការពារតំណែងជើងឯក Ligue-១ បានដោយគ្មានការសង្ស័យឡើយ។
វីដេអូ Lionel Messi :
៤.ខកខានរគ្រាប់បាល់សម្រាប់ព្រឹត្តិការណ៍ប្រកួតសំខាន់ៗ
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Haaland បានខកខានរកគ្រាប់បាល់ និង បន្តទៅវគ្គផ្តាច់ព្រ័ត្រ UCL ខណៈមិនរួមក្រុមគឺ Rodri ដែលជាវីរបុរស និងបានឈ្នះពាន Champion League Player of The Season ជំនួសខ្លួនផងដែរ។
៥.Man.CIty បង្ហាញទម្រង់លេងជាក្រុម
Pep Guardiola តែងតែបង្វឹកអោយក្រុមរបស់ខ្លួនលេងដោយសាមគ្គីភាព និង មិនគិតពីកីឡាករលំដាប់ពិភពលោកក្នុងចំណោមពួកគេទេ។ គ្រាប់បាល់ចំនួន ៥២គ្រាប់របស់ Haaland ជាកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅតំបន់ប្រយុទ្ធ។ ប៉ុន្តែមិត្តរួមក្រុមរបស់គាត់បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនេះហើយជាពិសេសនោះគឺ Kevin De Bruyne តែម្តងដែលតែងតែ Assist គ្រាប់បាល់អោយ Haaland ជានិច្ចជាកាល។
ប្រភព:sportsbrief


កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]


