Close
Close
Ads: 88BOL
កីឡាករដ៏ឆ្នើមមួយរូបរបស់ Man City ទទូចសុំចាកចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ខ្សែបម្រើស្លាបកីឡាករ Bernardo Silva របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីបំណងចង់ចាកចេញពី Etihad នៅរដូវក្តៅនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona នៅអេស៉្បាញ និងក្លឹបយក្ស Paris Saint-Germain របស់បារាំង។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាផ្នែកសំខាន់មួយនៃក្លឹប ដែលអាចសម្រេចបាននូវពានរង្វាន់បី ជាប្រវត្តិសាស្ត្រក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរដូវកាលនេះ – Silva បានលេងនៅក្នុងការប្រកួតទាំងមូល ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលប៉ុន្មានថ្ងៃមុន។ ភាពជោគជ័យនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានធ្វើឱ្យវាក្លាយជាពានរង្វាន់ធំចំនួន ១៤ ក្នុងរយៈពេល ៦ឆ្នាំ សម្រាប់កីឡាករវ័យ ២៨ ឆ្នាំ ដោយ Silva បានលេងជាង ៣០០ ប្រកួត ចាប់តាំងពីផ្លាស់ប្តូរពី Monaco ក្នុងឆ្នាំ ២០១៧។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យោងតាមសារព័ត៌មាន Manchester Evening News កីឡាករ Silva បានជូនដំណឹងដល់ក្លឹប Manchester City ថាគាត់ចង់ចាកចេញពីក្លឹបនៅមុនរដូវកាលក្រោយ ដោយកីឡាកររូបនេះ កំពុងស្វែងរក «ក្លឹបថ្មី» ។ របាយការណ៍បន្ថែមទៀតថា ក្លឹបយក្សនៅអឺរ៉ុប Paris Saint-German និងក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ក្នុងការធានា ដែលអាចនាំយកកីឡាករ Silva មករួមក្រុមបាននៅរដូវកាលក្រោយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានតម្លៃខ្លួនប្រមាណជា ៧៥លានផោន

PSG transfer target Bernardo Silva speaks out on his future after helping  Man City clinch maiden Champions League title | Goal.com US

Bernardo Silva dedicates Portugal's win over Uruguay to injured teammate -  before the game's even happened | Goal.com Ghana

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930