

(បរទេស)៖ ខ្សែបម្រើស្លាបកីឡាករ Bernardo Silva របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីបំណងចង់ចាកចេញពី Etihad នៅរដូវក្តៅនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona នៅអេស៉្បាញ និងក្លឹបយក្ស Paris Saint-Germain របស់បារាំង។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាផ្នែកសំខាន់មួយនៃក្លឹប ដែលអាចសម្រេចបាននូវពានរង្វាន់បី ជាប្រវត្តិសាស្ត្រក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរដូវកាលនេះ – Silva បានលេងនៅក្នុងការប្រកួតទាំងមូល ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលប៉ុន្មានថ្ងៃមុន។ ភាពជោគជ័យនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានធ្វើឱ្យវាក្លាយជាពានរង្វាន់ធំចំនួន ១៤ ក្នុងរយៈពេល ៦ឆ្នាំ សម្រាប់កីឡាករវ័យ ២៨ ឆ្នាំ ដោយ Silva បានលេងជាង ៣០០ ប្រកួត ចាប់តាំងពីផ្លាស់ប្តូរពី Monaco ក្នុងឆ្នាំ ២០១៧។
យោងតាមសារព័ត៌មាន Manchester Evening News កីឡាករ Silva បានជូនដំណឹងដល់ក្លឹប Manchester City ថាគាត់ចង់ចាកចេញពីក្លឹបនៅមុនរដូវកាលក្រោយ ដោយកីឡាកររូបនេះ កំពុងស្វែងរក «ក្លឹបថ្មី» ។ របាយការណ៍បន្ថែមទៀតថា ក្លឹបយក្សនៅអឺរ៉ុប Paris Saint-German និងក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ក្នុងការធានា ដែលអាចនាំយកកីឡាករ Silva មករួមក្រុមបាននៅរដូវកាលក្រោយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានតម្លៃខ្លួនប្រមាណជា ៧៥លានផោន៕


ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost វីដេអូ Hakimi

