Close
Close
Ads: 88BOL
ការប្រកួតរវាង Floyd និង Gotti III ត្រូវបានរំសាយត្រឹមទឹកទី៦ ដោយសារតែ
ទំហំអក្សរ
តូច
ធំ

(ផ្លរីដា)៖ ការប្រកួតសប្បាយៗលក្ខណៈតាំងពិព័រណ៌រវាងកីឡាករ Floyd Mayweather ទល់នឹង John Gotti III មិនបានឈានដល់ ១២ទឹកពេញនោះទេ ពោលគឺបានត្រឹមតែពាក់កណ្តាលផ្លូវប៉ុណ្ណោះ ត្រូវបានអាជ្ញាកណ្តាលរំសាយការប្រកួតទៅវិញ ដោយសារអ្នកគាំទ្រ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកអាជ្ញាកណ្តាល Kenny Bayliss បានសម្រេចបញ្ចប់ការប្រកួតនៅត្រឹមទឹកទី៦ តែម្តង ក្រោយពេលក្រុមអ្នកគាំទ្រខាងកីឡាករ Gotti បានចូលអុកឡុកដល់សង្វៀន ដែលបានធ្វើសកម្មភាពវាយទៅលើកីឡាករវ័យ ៤៦ឆ្នាំ Floyd នោះ។ ទាំងមន្រ្តីសន្តិសុខ និងសមាជិកលោក Bayliss បានព្យាយាមបំបែកក្រុមអុកឡុកលើសង្វៀន FLA Live Arena ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនារាត្រីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ មុនពេលត្រូវបាន clear ដោយក្រុមប៉ូលីស និងគំរាមចាប់ខ្លួនទៀត ប្រសិនបើមិនប្រញាប់ចាកចេញពីសង្វៀនទេនោះ។

តែយ៉ាងណាក៏ដោយ នេះជាការវិលត្រឡប់មកប្រកួតជាលក្ខណៈតាំងពិព័រណ៌ទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ Floyd Mayweather គិតចាប់តាំងពីបានផ្តួល YouTuber Logan Paul ត្រឹមទឹកទី៨ នាឆ្នាំ២០២១ មក។ Floyd ដែលជាអតីតជើងឯកខ្សែក្រវាត់ពិភពលោកបានសម្រេចចិត្តចូលនិវត្តន៍ពីប្រដាល់សកលនេះក្នុងឆ្នាំ២០១៧ ដោយរក្សាកំណត់ត្រាវ៉ៃ ៥០ប្រកួតពុំដែលចាញ់ឡើយ ដោយបានឡើងសង្វៀនជាហូរហែវ៉ៃជាលក្ខណៈសប្បាយៗ ពុំមែនអាជីពដូចមុនឡើយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg
featured image

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារ​កីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930