Close
Featured-Image
ការប្រកួតរវាង Floyd និង Gotti III ត្រូវបានរំសាយត្រឹមទឹកទី៦ ដោយសារតែ
ទំហំអក្សរ
តូច
ធំ

(ផ្លរីដា)៖ ការប្រកួតសប្បាយៗលក្ខណៈតាំងពិព័រណ៌រវាងកីឡាករ Floyd Mayweather ទល់នឹង John Gotti III មិនបានឈានដល់ ១២ទឹកពេញនោះទេ ពោលគឺបានត្រឹមតែពាក់កណ្តាលផ្លូវប៉ុណ្ណោះ ត្រូវបានអាជ្ញាកណ្តាលរំសាយការប្រកួតទៅវិញ ដោយសារអ្នកគាំទ្រ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកអាជ្ញាកណ្តាល Kenny Bayliss បានសម្រេចបញ្ចប់ការប្រកួតនៅត្រឹមទឹកទី៦ តែម្តង ក្រោយពេលក្រុមអ្នកគាំទ្រខាងកីឡាករ Gotti បានចូលអុកឡុកដល់សង្វៀន ដែលបានធ្វើសកម្មភាពវាយទៅលើកីឡាករវ័យ ៤៦ឆ្នាំ Floyd នោះ។ ទាំងមន្រ្តីសន្តិសុខ និងសមាជិកលោក Bayliss បានព្យាយាមបំបែកក្រុមអុកឡុកលើសង្វៀន FLA Live Arena ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនារាត្រីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ មុនពេលត្រូវបាន clear ដោយក្រុមប៉ូលីស និងគំរាមចាប់ខ្លួនទៀត ប្រសិនបើមិនប្រញាប់ចាកចេញពីសង្វៀនទេនោះ។

តែយ៉ាងណាក៏ដោយ នេះជាការវិលត្រឡប់មកប្រកួតជាលក្ខណៈតាំងពិព័រណ៌ទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ Floyd Mayweather គិតចាប់តាំងពីបានផ្តួល YouTuber Logan Paul ត្រឹមទឹកទី៨ នាឆ្នាំ២០២១ មក។ Floyd ដែលជាអតីតជើងឯកខ្សែក្រវាត់ពិភពលោកបានសម្រេចចិត្តចូលនិវត្តន៍ពីប្រដាល់សកលនេះក្នុងឆ្នាំ២០១៧ ដោយរក្សាកំណត់ត្រាវ៉ៃ ៥០ប្រកួតពុំដែលចាញ់ឡើយ ដោយបានឡើងសង្វៀនជាហូរហែវ៉ៃជាលក្ខណៈសប្បាយៗ ពុំមែនអាជីពដូចមុនឡើយ៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 32 23 7 2 74 31 +43 76
    2 Arsenal 32 17 12 3 57 27 +30 63
    3 Newcastle United 33 18 5 10 62 44 +18 59
    4 Manchester City 33 17 7 9 64 42 +22 58
    5 Nottingham Forest 32 17 6 9 51 38 +13 57
    6 Aston Villa 33 16 9 8 53 47 +6 57
    7 Chelsea 32 15 9 8 56 39 +17 54
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 32 13 9 10 47 43 +4 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 33 11 11 11 41 45 -4 44
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 32 10 8 14 38 45 -7 38
    15 Tottenham Hotspur 32 11 4 17 60 49 +11 37
    16 West Ham United 33 9 9 15 37 55 -18 36
    17 Wolverhampton Wanderers 32 10 5 17 47 61 -14 35
    18 Ipswich Town 32 4 9 19 33 67 -34 21
    19 Leicester City 32 4 6 22 27 72 -45 18
    20 Southampton 33 2 5 26 24 78 -54 11
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol