
មនុស្សម្នាក់ៗមានទម្លាប់រស់នៅប្រចំាថ្ងៃខុសៗគ្នានោះក៏ដោយសារតែម្នាក់ៗមានការងារដែលត្រូវធ្វើមិនដូចគ្នា។ តែថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នាគប្បីចោលទម្លាប់ទំាង៥ខាងក្រោមនេះព្រោះវានឹងបណ្តាលឲ្យអ្នកកាន់តែឆាប់ចាស់ក៏ដូចជាមិនល្អសម្រាប់សុខភាពនិងសម្រស់អ្នកដែរ។ ទម្លាប់ទំាង ៥ នោះរួមមាន៖
១. ចូលគេងយប់ជ្រៅជាប្រចំា
មិនថាអ្នកមានការងារច្រើនដែលត្រូវធ្វើប៉ុនណានោះទេ តែអ្នកក៏ត្រូវតែគិតគូរពីសុខភាពអ្នកជាចម្បងមុនដែរ។ នៅពេលអ្នកចូលគេងយប់ជ្រៅ វានឹងបង្ហាញភាពស្រអាប់មិនស្រស់ថ្លាលើផ្ទៃមុខអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអ្នកមិនសកម្ម រាងកាយមិនដំណើរការល្អទៀតផង។
២. ការទទួលទានគ្រឿងស្រវឹង ឬ ការជក់បារី
ការទទួលទានគ្រឿងស្រវឹង និង ការជក់បារីវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយអ្នកនោះទេ តែវាថែមទំាងប៉ះពាល់ដល់ស្បែករបស់អ្នកទៀតផង។ ជាក់ស្តែង វានឹងធ្វើឲ្យស្បែករបស់អ្នកប្រែពណ៌ ស្រអាប់ និងហើមមុខទៀតផង។
៣. ការជូតសម្អាតគ្រឿងតុបតែងមុខមិនបានល្អ
នាពេលបច្ចុប្បន្ននេះ ការតុបតែងមុខគឺជារឿងដែលពេញនិយមណាស់សម្រាប់មិត្តយុវវ័យ។ កំឡុងពេលដែលអ្នកផាត់មុខ ស្បែកមុខរបស់អ្នកបានប៉ះពាល់ពីម្សៅអស់ទំាងនោះទៅហើយ។ ដូច្នេះ ប្រសិនបើអ្នកជូតសម្អាតវាមិនបានល្អទៀត ស្បែករបស់អ្នកនឹងឆាប់កាន់តែប្រែប្រួលឡើងៗ។ ជាពិសេស វានឹងបណ្តាលឲ្យអ្នកកើតមុន។
៤. ការប្រើប្រាស់ទូរសព្ទញឹកញាប់ពេក
និយាយចំពោះការប្រើប្រាស់ទូរសព្ទដៃ មនុស្សភាគច្រើនគឺសឹងតែអត់ប្រើ គឺមិនបានទៅហើយ។ មិនថាញុំាបាយ ជួបជុំគ្នា ឬ ចូលបន្ទប់ទឹកនោះទេ គឺសុទ្ធតែទាមទារទូរសព្ទទំាងអស់។ ការឱនចុចទូរសព្ទយូរពេកនឹងបណ្តាលឲ្យខ្សែភ្នែករបស់អ្នកចុះអន់ថយ។
៥. ការអង្គុយមិនបានត្រឹមត្រូវ
ចំពោះការអង្គុយគឺជាទម្លាប់មួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។ ហេតុដូចនេះហើយ បានជាកុមារតែងទម្លាប់អង្គុយឲ្យត្រង់ខ្នង មិនកោង ឬ ខ្ជិលច្រអូសឡើយ។ នៅពេលអ្នកអង្គុយមិនត្រង់ខ្នង យូរៗទៅអ្នកនឹងមានទម្លាប់កោងខ្នងជាមិនខាន៕

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]



