

តើអ្វីខ្លះដែលជាកត្តាប្រឈម? រួមជាមួយរោគសញ្ញាមួយចំនួន នៃជំងឺរលាកសរសៃដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ។

កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ ជាដើម។
រោគសញ្ញា
- ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)
- ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue)
- ភាពស្ពឹក ស្រពន់ដៃជើង, ដូចស្រមោច វារ (Paresthésie des extrémités à type de picotement et fourmillements)
- ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)
- ភាពចុះថយទំហំ រឺស្វិតសាច់ដុំ (Amyotrophie)
ការធ្វើរោគវិនិច្ឆ័យ
- ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
- ធ្វើការវាស់សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)
- ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយះការវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យា ENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រុមបិសាចក្រហម Man United គ្រោងនឹងសំណើរពីការផ្តល់ជូនពីក្លឹបណាមួយដែលចង់បានអ្នកចាំទីដៃទី១ Andre Onana ដើម្បីបង្កើនហិញ្ញវត្តុនាំយកកីឡាករថ្មីម្នាក់ផ្សេងទៀតមជំនួសរូបគេ នេះបើយោងតាមការអះអាងរបសអតីតប្រធានក្រុមគ្រូបង្វឹកកាយវប្បកម្មរបស់ក្លឹបបានចុះផ្សាយ ។ប្រភពពីគេហទំព័រFootbal Insider បានចុះផ្សាយថាលោក Ruben Amorim ចង់បានកីឡាករអ្នកចាំទីថ្មីជំនួសកីឡាករវ័យ ២៩ ឆ្នាំនៅរដូវក្តៅនេះមែនទែនហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទឹកលុយ ឬទឹកចិត្ត! កីឡាករ Barca ម្នាក់ត្រូវបានក្លឹបអារ៉ាប់ចែចូវនូវលុយធំ«៥១លានអឺរ៉ូ»ក្នុង១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ផងដែរថាកាលពីខែមេសាកន្លងទៅ លោក Amorim ធ្លាប់ត្រូវបានគេហទំព័រ Foodball Insider បញ្ជាក់ថាចង់បញ្ចេញអតីតកីឡាករ Inter Milan និង Ajax រូបនេះនូវទឹកប្រាក់ប្រមាណ៥០លានផោនផងដែរ ខណៈកីឡាករសញ្ជាតិកាមរ៉ូន Onana បង្ហាញខ្លួននៅរដូវកាលចាស់បាន ៥០ប្រកួត និងជួយអោយក្រុម Man.Utd ឈានដល់វគ្គផ្តាច់ព្រ័ត្រែEuropa League ប៉ុន្តែក្លឹបបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខរៀងទី១៥ឯណោះ។ ប្រភពដដែលបន្តថាក្លឹប Man.Utd កំពុងសម្លឹង និង ដាក់គោលដៅអាទិភាពចង់បានអ្នកចាំទីសមាជិកជ័យលាភី World Cup […]



