
ខ្សែការពារ Lewis Dunk របស់ Brighton បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro ២០២៤ នាពេលខាងមុខដោយសារតែរបួស ខណៈដែលខ្សែបម្រើ Jude Bellingham នឹងមិនមានវត្តមាននៅក្នុងការប្រកួតនេះ។ក្រុមលោក Gareth Southgate និងត្រូវធ្វើការប្រកួតនៅ St George’s Park ជាមួយក្រុមម្ចាស់ផ្ទះម៉ាល់នៅថ្ងៃសុក្រ មុនពេលបើកទ្វារកីឡាដ្ឋាន Old Trafford ទទួល ភ្ញៀវ ម៉ាសេដូនៀខាងជើងនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។
មួយវិញទៀតខ្សែបម្រើ Jude Bellingham វ័យ ១៩ ឆ្នាំនៅតែបន្តព្យាបាលរបួសក្រោយអវត្តមានការប្រកួតដ៏ខកចិត្តចុងក្រោយសម្រាប់ Borussia Dortmund នៃរដូវកាលនេះ។ទោះជាយ៉ាងណាអតីតយុវជន Birmingham City និងបន្តការស្តារកាយសម្បទាជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើងវិញបន្ថែមទៀត។ Bellingham ក័ត្រៀមចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីក្លឹបអេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១០៣ លានអឺរ៉ូសម្រាប់កីឡាករវ័យក្មេង រូបនេះ។
ប្រភព:BBC

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



