Close
Ads: 88BOL
Featured-Image
Man.City ចង់បង្កើតប្រវត្តិសាស្រ្តឈ្នះ Champion League លើកដំបូងពេលជួប Inter Milan
ទំហំអក្សរ
តូច
ធំ

ការប្រកួតលីកកំពូលទ្វីបអឺរ៉ុប Champion Legue វគ្គផ្តាច់ព្រ័ត្រនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី ១១មិថុនា ស្អែកនេះរវាងក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣ Inter Milan និង ក្រុមជើងឯក Premier League អង់គ្លេសគឺមេឃខៀវ Man.City នាកីឡាដ្ឋាន Artatuk នាទីក្រុង Istanbul ប្រទេសតួគី។ក្រុមលោក Pep Guardiola សម្លឹងចង់ឈ្នះពានបីក្នុង១រដូវកាល ក្រោយលើកពាន FA Cup និង EPL ហើយវាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើកទីពីរ ក្រោយពីពួកគេបានបរាជ័យវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើង Chelsea កាលពីរដូវកាល ២០២០-២០២១។ទោះយ៉ាងណា Man.City អាចនិងតាមទាន់កំនត់ត្រារបស់ក្រុមMan.Utd ដែលធ្លាប់ធ្វើបាននៅរដូវកាល ១៩៩៨-១៩៩៩ កន្លងទៅដោយលើកពាន៣្នុង១រដូវកាល។Man.City ដែលមិនធ្លាប់ឈ្នះពាន UCL ក្នុងប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែការចាញ់តែ១លើក​គត់គ្រប់ក្របខណ្ឌប្រកួត២៦លើកចុងក្រោយ និងនៅលីកកំពូល ទ្វីបអឺរ៉ុបនិងមិនដែលចាញ់សោះ១២ដងចុងក្រោយនៅ UCL។សម្រាប់ម្ចាស់ជើងInter Milan ធ្លាប់ផ្តួលBarcelona ក្រោមការដឹកនាំរបស់លោក Pep Guadiola វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង បានឈ្នះពានបីនៅឆ្នាំ២០១០។ ទោះយ៉ាងណាការប្រកួតផ្តាច់ព្រ័ត្រនេះជាជំនួបលើកដំបូងសម្រាប់គ្រូបង្វឹកអេស្បាញជាមួយក្លឹបអ៊ីតាលី។
សម្រាប់Inter Milan ជាក្រុមដែលមិនអាចមើលស្រាលបានទេ ដោយពួកគេបញ្ចប់រដូវកាលឈរនៅចំណាត់ ថ្នាក់ទី៣ និង បានឈ្នះពាន Copa Italia ២ឆ្នាំចុងក្រោយជាប់ៗគ្នា និង ធ្វើបានCleansheet ៨ដង ក្នុងចំណោមការប្រកួត១២លើកចុងក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
Ederson; Walker, Dias, Akanji; Stones, Rodri; Silva, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
២.ជម្រើស១១នាក់ដំបូងសម្រាប់Inter Milan អាចនិងចូលលេង
Onana; Darmian, Acerbi, Bastoni; Dumfries, Barella, Mkhitaryan, Calhanoglu, Dimarco; Martinez, Dzeko
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២)
៣.Erling Haaland គឺជាកីឡាករឆ្នើមរបស់ Man.City ដែលបំបែកកំណត់ត្រារកបានគ្រាប់បាល់ច្រើនបំផុត នៅរដូវកាលដំបូងគឺ ៣៦គ្រាប់នៅ​ក្របខណ្ឌ EPL និង សរុប៥២គ្រាប់គ្រប់ក្របខណ្ឌប្រកួត។ សម្រាប់ Haaland អាចនិងក្លាយជាកីឡាករន៍័រវេដំបូងក្រោយពី លោក Ole Gunnar Solskjaer ដែលធ្លាប់រកបានគ្រាប់បាល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩៩នៅក្របខណ្ឌ UCL រីឯ Inter Milan គឺគេមានកីឡាករឆ្នើម Lotaro Martinezរកបាន២៨គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួត ៥៨លើក និង Assist ១១ដងនៅរដូវកាលនេះ។ជាមួយគ្នានោះដែរEden Dzeko ត្រៀមនិងចូលលេងប្រឈមជាមួយអតីតក្លឹបរបស់ខ្លួន ខណៈ Romelu Lukaku ក៏និងត្រៀមចាប់ដៃគ្នាសម្រាប់ ការប្រកួតនេះផងដែរ។
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះ គឺ Man.City ៣:១ Inter Milan
ប្រភព:sportsmole&whoscored

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 8 7 0 1 15 3 +12 21
    2 Manchester City 8 6 2 0 19 9 +10 20
    3 Arsenal 8 5 2 1 15 8 +7 17
    4 Aston Villa 8 5 2 1 15 10 +5 17
    5 Brighton & Hov… 8 4 3 1 14 10 +4 15
    6 Chelsea 8 4 2 2 17 10 +7 14
    7 Tottenham Hotspur 8 4 1 3 18 9 +9 13
    8 Nottingham Forest 8 3 4 1 8 6 +2 13
    9 Newcastle United 8 3 3 2 8 8 +0 12
    10 Fulham 8 3 2 3 11 11 +0 11
    11 AFC Bournemouth 8 3 2 3 10 10 +0 11
    12 Manchester United 8 3 2 3 7 9 -2 11
    13 Brentford 8 3 1 4 14 15 -1 10
    14 Leicester City 8 2 3 3 12 14 -2 9
    15 West Ham United 8 2 2 4 11 15 -4 8
    16 Everton 8 2 2 4 9 15 -6 8
    17 Ipswich Town 8 0 4 4 6 16 -10 4
    18 Crystal Palace 8 0 3 5 5 11 -6 3
    19 Southampton 8 0 1 7 6 18 -12 1
    20 Wolverhampton Wanderers 8 0 1 7 10 23 -13 1
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol