Close
Close
Ads: 88BOL
ក្រោយរៀមច្បងចាកចេញ ! ខ្សែប្រយុទ្ធ PSG រូបនេះ ចង់វិលត្រលប់ទៅក្លឹបចាស់វិញ
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពី Leo Messi បានសម្រេចចិត្តផ្លាស់ទៅលេងនៅលីកកំពូលអាមេរិកជាមួយក្លឹប Inter Miami ដោយបដិសេធវិល​ត្រលប់ទៅកាន់ក្លឹប​យក្​សកាតាឡាន់ Barcelona ផ្ទុយទៅវិញមិត្តរួមក្រុមដ៍ជិតស្និទ Neymar បែរជាមានបំណងចង់វិល​ត្រលប់ទៅកាន់អតីតក្លឹប Barcelona របស់ខ្លួនវិញ​បន្ទាប់ពីដឹងថារៀមច្បងរបស់ខ្លួនបានសម្រេចចាកចេញពី PSG ក្រោយចំណាយពេលលេងរួមគ្នា២រដូវកាលនៅទីនោះ ។
Managing Barça on Twitter: "Neymar: went to PSG in 2017, have wanted to  come back to FC Barcelona since. Messi: went to PSG in 2021, wants to come  back to FC Barcelona.
I love you' - Neymar reacts to 'brother' Lionel Messi leaving PSG |  Goal.com US
សម្រាប់ក្រុមលោក Xavi បច្ចុប្បន្នពួកគេកំពុងតែស្វែងរកកីឡាករមកជំនួស Dembele, Raphinha និង Lewandowski នៅពេលខាងមុខ ស្របពេលបច្ចុប្បន្នក្រុមត្រូវការ ខ្សែបម្រើមួយរូប ដើម្បីជំនួសកន្លែង Sergio Busquets ខណៈកីឡាកររូបនោះក៏អាចលេង​តួនាទីនៅ​តំប ន់បម្រើស្លាបផងដែរ ពីព្រោះតែបច្ចុប្បន្នគ្រូបង្វឹកអេស្បាញមិនមានការជឿជាក់លើទម្រង់លេងមិនមុតស្រួចរបស់ Ferran Torres និង Ansu Fati នោះឡើយ ។ សម្រាប់កីឡាករប្រេស៊ីល Neymar មានកុងត្រាជាមួយ PSG រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែទាំងក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រចង់ឃើញ Neymar ចាកចេញពីកីឡាដ្ឋាន Parc des Princes មុនកុងត្រាបញ្ចប់ដោយសារតែពួកគេធុញទ្រាន់នឹងរបួសរបស់គាត់ និង ប្រាក់ខែដ៏ច្រើន​របស់​កីឡាកររូបនេះ។
ប្រភព:Besoccer

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Bruno Guimaraes យល់ព្រមកុងត្រាថ្មី ៥ឆ្នាំ ជាមួយ Newcastle United
featured image

(អង់គ្លេស)៖ ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ Bruno Guimaraes លើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំរហូតដល់រដូវក្តៅឆ្នាំ ២០២៨ ហើយនឹងរួមបញ្ចូលលក្ខខណ្ឌដោះលែងដែលមានតម្លៃនៅ ១០០លានផោន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានតាំងខ្លួនជាកីឡាករសំខាន់ក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Eddie Howe ចាប់តាំងពីចូលរួមជាមួយក្រុម Magpies ពី Lyon ក្នុងតម្លៃប្រហែល ៤០លានផោនក្នុងខែមករា ឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ Bruno Guimaraes យល់ព្រមកុងត្រាថ្មី ៥ឆ្នាំ ជាមួយ Newcastle United សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Guimaraes បានរួមចំណែកជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ និង assists ចំនួន ៥ដងក្នុងការបង្ហាញខ្លួន ៣២ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Newcastle កាលពីរដូវកាលមុន ដោយបានជួយក្លឹបទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ និងទទួលបានសិទ្ធិលេងនៅក្របខ័ណ្ឌ UEFA Champions League […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930