Close
Sponsor ads Featured-Image
ក្រោយរៀមច្បងចាកចេញ ! ខ្សែប្រយុទ្ធ PSG រូបនេះ ចង់វិលត្រលប់ទៅក្លឹបចាស់វិញ
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពី Leo Messi បានសម្រេចចិត្តផ្លាស់ទៅលេងនៅលីកកំពូលអាមេរិកជាមួយក្លឹប Inter Miami ដោយបដិសេធវិល​ត្រលប់ទៅកាន់ក្លឹប​យក្​សកាតាឡាន់ Barcelona ផ្ទុយទៅវិញមិត្តរួមក្រុមដ៍ជិតស្និទ Neymar បែរជាមានបំណងចង់វិល​ត្រលប់ទៅកាន់អតីតក្លឹប Barcelona របស់ខ្លួនវិញ​បន្ទាប់ពីដឹងថារៀមច្បងរបស់ខ្លួនបានសម្រេចចាកចេញពី PSG ក្រោយចំណាយពេលលេងរួមគ្នា២រដូវកាលនៅទីនោះ ។
Managing Barça on Twitter: "Neymar: went to PSG in 2017, have wanted to  come back to FC Barcelona since. Messi: went to PSG in 2021, wants to come  back to FC Barcelona.
I love you' - Neymar reacts to 'brother' Lionel Messi leaving PSG |  Goal.com US
សម្រាប់ក្រុមលោក Xavi បច្ចុប្បន្នពួកគេកំពុងតែស្វែងរកកីឡាករមកជំនួស Dembele, Raphinha និង Lewandowski នៅពេលខាងមុខ ស្របពេលបច្ចុប្បន្នក្រុមត្រូវការ ខ្សែបម្រើមួយរូប ដើម្បីជំនួសកន្លែង Sergio Busquets ខណៈកីឡាកររូបនោះក៏អាចលេង​តួនាទីនៅ​តំប ន់បម្រើស្លាបផងដែរ ពីព្រោះតែបច្ចុប្បន្នគ្រូបង្វឹកអេស្បាញមិនមានការជឿជាក់លើទម្រង់លេងមិនមុតស្រួចរបស់ Ferran Torres និង Ansu Fati នោះឡើយ ។ សម្រាប់កីឡាករប្រេស៊ីល Neymar មានកុងត្រាជាមួយ PSG រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែទាំងក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រចង់ឃើញ Neymar ចាកចេញពីកីឡាដ្ឋាន Parc des Princes មុនកុងត្រាបញ្ចប់ដោយសារតែពួកគេធុញទ្រាន់នឹងរបួសរបស់គាត់ និង ប្រាក់ខែដ៏ច្រើន​របស់​កីឡាកររូបនេះ។
ប្រភព:Besoccer

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ
featured image

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930