

បរទេស៖ LIONEL Messi បានចេញមកបញ្ជាក់អំពីមូលហេតុនានាដែលរូបគេមិនយល់ព្រមផ្ទេរទៅកាន់ក្លឹប Barcelona សារជាថ្មី។ Messi បានសម្ភាហ៍ជាមួយ mundodeportivo៖ «ខ្ញុំពិតជាចង់ត្រលប់ទៅ Barça វិញ ខ្ញុំមានសុបិននោះ។ ប៉ុន្តែបន្ទាប់ពីអ្វីដែលបានកើតឡើងកាលពីពីរឆ្នាំមុន ខ្ញុំមិនចង់ស្ថិតក្នុងស្ថានភាពដដែលនេះទៀតទេ ដោយទុកអនាគតរបស់ខ្ញុំនៅក្នុងដៃអ្នកដ៏ទៃ… ខ្ញុំចង់សម្រេចចិត្តដោយខ្លួនឯង ដោយគិតពីខ្ញុំ និងគ្រួសាររបស់ខ្ញុំ។

ខ្ញុំបានលឺរបាយការណ៍របស់ La Liga ផ្តល់ភ្លើងខៀវ ប៉ុន្តែការពិតគឺថា អ្វីៗជាច្រើននៅតែបាត់ ដើម្បីធ្វើឱ្យការវិលត្រឡប់របស់ខ្ញុំទៅកាន់ Barça កើតឡើង។ ខ្ញុំមិនចង់ទទួលខុសត្រូវចំពោះពួកគេក្នុងការលក់កីឡាករ ឬកាត់ប្រាក់ខែទេ។ ខ្ញុំនឿយហត់។ លុយមិនដែលមានបញ្ហាជាមួយខ្ញុំទេ។ យើងមិនបានពិភាក្សារឿងកុងត្រាជាមួយ Barcelona ផង! ពួកគេបានផ្ញើសំណើមកខ្ញុំ ប៉ុន្តែមិនដែលជាសំណើជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាឡើយ។
យើងមិនដែលចរចាប្រាក់ខែរបស់ខ្ញុំទេ។ វាមិនមែនជារឿងលុយទេ បើមិនដូច្នេះទេ ខ្ញុំនឹងទៅចូលរួមជាមួយអារ៉ាប៊ីសាអូឌីត។ខ្ញុំប្រាកដថាមានមនុស្សក្នុងក្លឹបដែលមិនចង់ឱ្យខ្ញុំត្រឡប់ទៅ Barça វិញដោយគិតថាអវិជ្ជមានសម្រាប់ក្លឹប។ ខ្ញុំបានទទួលការដេញថ្លៃពីក្លឹបនៅអឺរ៉ុបផ្សេងទៀត ប៉ុន្តែខ្ញុំមិនបានពិចារណាលើសំណើទាំងនោះទេ ព្រោះគំនិតតែមួយគត់របស់ខ្ញុំគឺចង់ចូលរួមជាមួយ Barcelona នៅអឺរ៉ុប។ ខ្ញុំចង់នៅជិត Barcelona ។ ខ្ញុំនឹងរស់នៅ Barcelona ម្ដងទៀត វាបានសម្រេចចិត្តរួចហើយ។ ខ្ញុំសង្ឃឹមថានឹងជួយក្លឹបនៅថ្ងៃណាមួយ ព្រោះវាជាក្លឹបដែលខ្ញុំស្រលាញ់។»

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



