(ម៉ាទ្រីដ)៖ ម្ចាស់ពានរង្វាន់រដូវកាលមុន Ballon d’Or កីឡាករ Karim Benzema បានលើកឡើងថា ពិធីលាគ្នានៅក្លិប Real Madrid បានធ្វើឡើងលក្ខណៈតូច ជាកម្មវិធីឯកជន មិនមានការចូលរួមពីសំណាក់អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនោះទេ នាថ្ងៃអង្គារ បន្ទាប់ពីបានរួមរស់ជាមួយក្លិប ដែលលេងនៅលីគ La Liga នេះ អស់រយៈពេល ១៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
កីឡាករសញ្ជាតិបារាំង វ័យ ៣៥ឆ្នាំរូបនេះ នឹងចាកចេញនៅពេលចប់រដូវកាលនេះ ហើយគ្រោងនឹងផ្លាស់ទៅលេងនៅក្លិប Al Ittihad របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងការចុះកិច្ចសន្យា ២ឆ្នាំ ដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា មានតម្លៃជាង១០០លានអឺរ៉ូ (១០៦.៩៣លានដុល្លារ)។
មិនមានការសម្រក់ទឹកភ្នែកនោះទេ នៅក្នុងពិធីលាគ្នា ដែលធ្វើឡើងមិនដល់ ២០នាទីនោះ ហើយកម្មវិធីមានការចូលរួមត្រឹមតែកីឡាករ, គ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។
ដោយបានចូលរួមក្លិប Real ក្នុងឆ្នាំ២០០៩ ផ្លាស់មកពីក្លិប Olympique Lyonnais, Benzema បានក្លាយជាកីឡាករសំខាន់ ក្នុងតួនាទីប្រយុទ្ធរបស់ក្លិប និងជាកីឡាករ ដែលមុតស្រួច ក្នុងការរកគ្រាប់បាល់ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅលេងឲ្យក្លិប Juventus ក្នុងឆ្នាំ២០១៨។
Benzema រកបាន ៣៥៤គ្រាប់ សម្រាប់ Real ឈរនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់គ្រប់ពេលរបស់ក្លិប ឈរនៅពីក្រោយកីឡាករ Ronaldo៕
🤍 #GraciasKarim 🤍 pic.twitter.com/dQuqxE4zZC
— Real Madrid C.F. (@realmadrid) June 6, 2023

អតីតអ្នកចាំទីចាស់វស្សារបស់ក្រុមបិសាចក្រហម Man.Utd កីឡាករ David de Gea ដែលបានបដិសេធការផ្តល់ជូនសំណើរជាច្រើនពីក្លឹបនៅលីកកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈកីឡាករអន្តរជាតិអេស្បាញកំពុងពិចារណាចូលនិវត្តន៍ប្រសិនរូបគេមិនទទួលបានការផ្តល់ជូននូវសំណើរពីក្លឹបកំពូលនៅអឺរ៉ុបក្នុងប៉ុន្មានខែខាងមុខនេះ ទៀតនោះទេ។អតីតយុវជនថ្នាលក្លឹប At.Madrid ដែលបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១១កំលុងពេលគ្រូតា Sir Alex Ferguson ដឹកនាំ នោះ បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនពេលកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមិថុនា កន្លងទៅ ស្របពេលក្រុមលោក Erik Ten Hagបានបញ្ចប់ការផ្ទេរយកអ្នកចាំទីអន្តរជាតិកាមេរ៉ូន Andre Onana ពី Inter Milanមកជំនួសតំណែងកីឡាករវ័យ៣២ឆ្នាំរូបនេះ។ De Gea បានបញ្ជាក់យ៉ាងច្បាស់ថាលុយមិនមែនជាអាទិភាពរបស់គាត់ចូលរួមជាមួយក្លឹបថ្មីនោះទេ ខណៈកន្លងមកក្លឹបនៅមាតុភូមិកំណើតគឺ Real Madrid ពិចារណានាំយក រូបគេមកជំនួសអ្នកចាំទីដៃទី១ Thibaut Courtois ដែលនឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួស។ ប៉ុន្តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានសម្រេចចិត្ត ចុះហត្ថលេខាខ្ចីជើងអ្នកចាំទីកំនត់ត្រាថ្លៃបំផុត និង ជាមិត្តរួមជាតិគឺ Kepa Arrizabalaga ពី Chelseaមកវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Cristiano Ronaldo បន្តបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់២គ្រាប់ ខណៈ […]

