អ្នកប្រដាល់ជើងខ្លាំង ឈុត សេរីវ៉ាន់ថង បានគ្រងខ្សែក្រវាត់ NNP មរតកគុនខ្មែរហើយកាលពីយប់មិញនេះ ក្រោយពីយកឈ្នះលើកីឡាករ អេលីត សាន់ ដោយពិន្ទុ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
សម្រាប់ការប្រកួតនៅយប់មិញនេះដែរ គេសង្កេតឃើញថាវាន់ថង ហាក់វាយបច្ចេកទេសច្រើនជាងសម្រុកយកផ្ដាច់។ រូបគេតែងតែថយដើម្បីស្វែងរកឱកាសវាយសន្សំពិន្ទុ ដោយមិនប្រឈមមុខប្ដូរជាមួយកីឡាករ អេលីត សាន់ ឡើយ។ ជាលទ្ធផលឃើញថាបានផលមែន ម្ចាស់មេដាយមាសស៊ីហ្គេមថ្មីៗកន្លងទៅ យកបានខ្សែក្រវាត់មួយគ្រឿងទៀត អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ និងខ្សែកមាស២តំឡឹងផងដែរ។

ក្រោយចប់ការប្រកួត វ៉ាន់ ថង បាននិយាយថា៖ “សង្រ្គាមនៅលើសង្វៀននិងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វៃទល់មុខមិនបែកយើងអាចវៃតាមច្រកជំហៀងឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែមិនផ្លាស់ប្ដូរគោលដៅ យប់មិញមិនសូវល្អមើលដោយសារខ្ញុំវៃហើយគេចមិនឲ្យដៃគូរវៃតបវិញបាន បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែលហៅថាបច្ចេកទេសក្នុងការយកឈ្នះគូរប្រកួតដោយមិនប្រើកម្លាំងខ្លាំងហើយវៃចេញម្នាក់ឯងបានច្រើន បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថាបច្ចេកទេសវៃបែបសប្បាយៗ យើងថយមួយជំហានវៃ គេចមួយជំហានវៃ ហើយនិងបុកមួយជំហានវៃ កីឡាភាគតិចណាស់ដែលធ្វើបាន”៕

                
                
                
                