

ប្រដាល់គុនខ្មែរ៖ ក្រោយចប់ការប្រកួតរវាង ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ កាលពីយប់មិញនេះមានការប្រកែងវែកញែកគ្នាជាច្រើនជុំវិញការកាត់សេចក្តីរបស់លោកអាជ្ញា ដែលឲ្យ ឈុត សេរីវ៉ាន់ថង ឈ្នះ ប៉ុន្តែយ៉ាងណាមិញ លោកគ្រូ ស៊ន អេលីត មិនបានប្រតិកម្មលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល់ឡើយ ហើយរូបលោកថែមទាំងឲ្យអ្នកគាំទ្រឈប់វែកញែករឿងនេះបន្តទៀតផងដែរ។ លោក ស៊ន អេលីត បានបង្ហោះលើគណនីអាខោន Facebook របស់ខ្លួនរូបលោកថា៖ «សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថាសិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែនសូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ»


(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


