
Gabri Veiga រកបានពីរគ្រាប់ជួយអោយម្ចាស់ផ្ទះ Celta Vigo ផ្តួលក្រុមជើងឯក Barcelona ដើម្បីធានាបាននូវវត្តមានលេងនៅរដូវកាលទី ១២ ជាប់ៗគ្នាក្នុងក្របខណ្ឌ La Liga បន្ទាប់ពីពួកគេមានគម្លាតត្រឺមតែ១ពិន្ទុពីតំបន់កាន់ចោលនៅថ្ងៃបិទបញ្ចប់រដូវកាល។ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati វ័យ ២០ ឆ្នាំមានឪកាសវាយបកតាមពីក្រោយបាន១គ្រាប់វិញដោយការតែតបាល់ចុងម៉ោង ប៉ុន្តែ Celta Vigo នៅតែរក្សាលទ្ធផលនាំមុខរហូតបញ្ចប់ការប្រកួតនិងបញ្ចប់រដូវកាលដោយឈរនៅលេខរៀងទី១៣។
ក្រុម Real Valladolid ត្រូវបានកាត់ចោល បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 នៅលើទឹកដីក្រុម Getafe ឃើញថាពួកគេស្ថិតក្នុងក្រុម បាតតារាងទាំងបី។មានន័យថា Valladolidទើបតែត្រូវបានគេលើកឡើងកាលពីរដូវកាលមុន ឥឡូវនឹងវិលទៅកាន់ក្របខ័ណ្ឌទីពីររបស់អេស្ប៉ាញវិញជាមួយនឹង Espanyol និង Elche។ការបរាជ័យរបស់ Barcelona មានន័យថាពួកគេបានចាញ់បីប្រកួតក្នុងចំណោមបួនប្រកួតរបស់ពួកគេចាប់តាំងពីបានផ្តួលក្រុម Espanyol ដើម្បីលើកពានលីគដំបូងរបស់ពួកគេលើកដំបូងគិតចាប់តាំងពិរដូវកាល២០១៨-២០១៩ ។
ប្រភព:BBC
វីដេអូ

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



