Benzema រកគ្រាប់បាល់ចុងក្រោយមុនពេលចាកចេញពី Real Madrid (មានវីដេអូ)

Published 3 years ago
815 Views
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធជើងចាស់កាន់ឆ្នាំដ៍មានបទពិសោធន៍ Karim Benzema បានរកគ្រាប់បាល់ចុងក្រោយក្នុងការបង្ហាញខ្លួនអោយក្រុមអធិរាជស Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga បិទរដូវកាលនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Athletic Bilbao ។ក្រោយពីត្រូវ Bilbao នាំមុខមុន ដោយ កីឡាករ Sancetដោយកីឡាករវ័យ ៣៥ ឆ្នាំដែលជាប់ចំណាត់​ថ្នាក់លេខ២ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតជាប្រវត្តិសាស្រ្ត របស់ក្លឹប មាន ឪកាសរកគ្រាប់បាល់វាយបកដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ លើក្រុមភ្ញៀវ នៅនាទីទី៧២ ពោលគឺក្រោយពីក្រុម Bilbao បានបង្កកំហុសលើ កីឡាករខ្សែការពារ Eder Militao ដួលក្នុងប្រអប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid បានបញ្ជាក់ពីការចែកផ្លូវគ្នាជាមួយវីបុរស និង ជាម្ចាស់ពានបាល់មាស២០២២ ក្រោយការស្នាក់នៅរយៈពេល ១៤ ឆ្នាំរបស់ Benzema នៅ Bernabeu កាលពីថ្ងៃអាទិត្យ ស្របពេលពត៌មានផ្លាស់ទៅលេងនៅលីកកំពូលមជ្ឈឹមបូព៌ាជាមួយប្រទេសអារ៉ាប៊ីសាអូឌីតកំពុងបន្តកើតឡើង។ គួរបញ្ជាក់ថាមិនត្រឺមតែ Benzema នោះទេនៅមានកីឡាករ Marco Asensio និង Eden Hazard ក៏បានប្រកាសពីការចាកចេញពី Real Madrid ដូចគ្នាផងដែរ។
ប្រភព:BBC

វីដេអូ Real Madrid vs At.Bilbao

វីដេអូគ្រាប់បាល់របស់ Benzema រដូវកាល ២០២២-២០២៣
n

Related Articles
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930