Close
Featured-Image
Tottenham ជិតរកបានអ្នកចាត់ការថ្មីមុនរដូវកាល ២០២៣-២០២៤ ចាប់ផ្តើម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមមានខ្នាយមាស​ Tottenham រំពឹងថានឹងបើកការពិភាក្សាជាមួយអ្នកចាត់ការទូទៅរបស់ក្រុម Celtic លោក Ange Postecoglou នៅ​ប៉ុន្មាន​ថ្ងៃខាងមុខនេះគោលបំណងនាំយកអ្នកចាត់កាវ័យ៥៧ឆ្នាំសញ្ជាតិក្រិកមកដឹកនាំពួកគេនៅរដូវកាលថ្មីខាងមុខ។ គួរបញ្ជាក់ថាលោក Ange នៅឡើយ​ពិភាក្សាបន្តកុងត្រាថ្មីរបស់គាត់បន្ទាប់ពីជ័យជម្នះចុងក្រោយនៃការប្រកួត Scottish Cup លើក្រុម Inverness កាលពីថ្ងៃសៅរ៍។
ការ​ទទួលជ័យជម្នះនោះបានធ្វើឱ្យក្រុម Celtic ដែលដឹកនាំដោយលោក Postecoglou បានទទួលជោគជ័យដោយឈ្នះពានបីដងក្នុងស្រុក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយចែកផ្លូវជាមួយលោក Conte ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs មានបំណងចង់បានគ្រូបង្វឹកមកពីលីកដ៍ទៃក្រៅពីអង់គ្លេស បន្ទាប់ពីកាលពីឆ្នាំ ២០២១ ក្រុមបាន នាំយកអតីតគ្រូបង្វឹកលោក Nuno Espirito Santo មកដឹកនាំដើម្បីជំនួសលោក Jose Mourinho ប៉ុន្តែក្លឹបហាក់ធ្លាក់ទម្រង់លេងនិងបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក្រោយដឹកនាំបានតែ១៧ ប្រកួតប៉ុណ្ណោះ។
ប្រភព:BBC
វីដេអូ

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930