Close
Sponsor ads Featured-Image
ក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សា ដើម្បីចុះហត្ថលេខាលើខ្សែការពារ Man City រូបនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

João Cancelo 2022/23 - Dribbling Skills, Passes & Goals. - YouTube

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ
featured image

(បារាំង)៖ ក្លឹបបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈការឈ្នះពាន Ligue 1 របស់ប្រទេសបារាំង ៧សម័យកាលជាប់ៗគ្នា នាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌលីគទី២ ចាប់ពីរដូវកាលក្រោយនេះតទៅ ក៏ព្រោះតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លឹប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចង់ដឹងអត់?មកស្គាល់កីឡាករឆ្នើមមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង ៥ នៅ Major League Soccer សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930