
ប្រទេសកម្ពុជា៖ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍នូវបញ្ជីឈ្មោះកីឡាករដែលត្រូវបានលោក Felix Dalmas កោះហៅសម្រាប់ខ្លួននៅការប្រកួតថ្ងៃទី១៥ខាងមុខនេះទល់នឹងក្រុម បង់ក្លាដេស សម្រាប់ការប្រកួតមិត្ត ថ្ងៃ FIFA Day ។ យ៉ាងណាមិញក្នុងបញ្ជីឈ្មោះនោះគេបានប្រទះឃើញរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកាផងដែល ក្រោយពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានអវត្តមានអស់ជាច្រើនឆ្នាំ ដោយសាររបួស និងរូបគេផ្តោតលើការសិក្សាវិញ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



