Close
Close
Ads: 88BOL
ផ្លូវការ៖ Real Madrid សម្រេចចិត្តចែកផ្លូវជាមួយកីឡាកររូបនេះ
ទំហំអក្សរ
តូច
ធំ

ព័ត៌មានផ្លូវការបរទេស៖ កីឡាករ Eden Hazard នឹងចាកចេញពីក្លឹបអធិរាជស Real Madrid នៅចុងបញ្ចប់នារដូវកាលនេះ បន្ទាប់ពីមានការយល់ព្រមបញ្ចប់កិច្ចសន្យារបស់ខ្លួនតាំងពីមួយឆ្នាំមុន។ កីឡាករខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានស៊ូទ្រាំនឹងពេលវេលាដ៏លំបាក នៅឯកីឡដ្ឋាន Santiago Bernabeu ចាប់តាំងពីការផ្ទេរពីក្រុមតោខៀវ Chelsea កាលពីអំឡុងឆ្នាំ ២០១៩។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សេចក្តីថ្លែងការណ៍របស់ក្លឹបអធិរាជស បានអះអាងថា «ក្លឹបបាល់ទាត់ Real Madrid និង Eden Hazard បានឈានដល់កិច្ចព្រមព្រៀងមួយដែលកីឡាករនឹងចាកចេញពីក្លឹបនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣» «កីឡាករ Eden Hazard បានក្លាយជាផ្នែកមួយនៃក្លឹបរបស់យើងអស់រយៈពេល ៤ រដូវកាលមកហើយ ក្នុងអំឡុងពេលនោះគាត់បានឈ្នះ ៨ ពានរង្វាន់ដូចជា: European Cup ១, Club World Cup ១, European Super Cup ១ ដង, ពានរង្វាន់លីគ LaLiga ២ ដង, Copa del Rey ១ ដង និង Spanish Super Cups ២ » «Real Madrid ចង់បង្ហាញពីក្តីស្រលាញ់ចំពោះ Eden Hazard ហើយយើងសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យជួបតែសំណាងល្អបន្ទាប់នៃអាជីពរបស់គាត់»៕

Real Madrid: Eden Hazard called 'the Michael Jordan of football'

Ancelotti Hazard Real Madrid

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930