Close
Featured-Image
ផ្លូវការ៖ Real Madrid សម្រេចចិត្តចែកផ្លូវជាមួយកីឡាកររូបនេះ
ទំហំអក្សរ
តូច
ធំ

ព័ត៌មានផ្លូវការបរទេស៖ កីឡាករ Eden Hazard នឹងចាកចេញពីក្លឹបអធិរាជស Real Madrid នៅចុងបញ្ចប់នារដូវកាលនេះ បន្ទាប់ពីមានការយល់ព្រមបញ្ចប់កិច្ចសន្យារបស់ខ្លួនតាំងពីមួយឆ្នាំមុន។ កីឡាករខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានស៊ូទ្រាំនឹងពេលវេលាដ៏លំបាក នៅឯកីឡដ្ឋាន Santiago Bernabeu ចាប់តាំងពីការផ្ទេរពីក្រុមតោខៀវ Chelsea កាលពីអំឡុងឆ្នាំ ២០១៩។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សេចក្តីថ្លែងការណ៍របស់ក្លឹបអធិរាជស បានអះអាងថា «ក្លឹបបាល់ទាត់ Real Madrid និង Eden Hazard បានឈានដល់កិច្ចព្រមព្រៀងមួយដែលកីឡាករនឹងចាកចេញពីក្លឹបនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣» «កីឡាករ Eden Hazard បានក្លាយជាផ្នែកមួយនៃក្លឹបរបស់យើងអស់រយៈពេល ៤ រដូវកាលមកហើយ ក្នុងអំឡុងពេលនោះគាត់បានឈ្នះ ៨ ពានរង្វាន់ដូចជា: European Cup ១, Club World Cup ១, European Super Cup ១ ដង, ពានរង្វាន់លីគ LaLiga ២ ដង, Copa del Rey ១ ដង និង Spanish Super Cups ២ » «Real Madrid ចង់បង្ហាញពីក្តីស្រលាញ់ចំពោះ Eden Hazard ហើយយើងសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យជួបតែសំណាងល្អបន្ទាប់នៃអាជីពរបស់គាត់»៕

Real Madrid: Eden Hazard called 'the Michael Jordan of football'

Ancelotti Hazard Real Madrid

អត្ថបទកំពុងចាប់អារម្មណ៍៖
Man city រក្សាក្តីសង្ឃឹមលេងនៅ UCL​ ក្រោយយកឈ្នះលើក្រុម Aston Villa (មានវីដេអូ)
featured image

ក្រុម Manchester City បង្កើនក្តីសង្ឃឹមក្នុងការដណ្តើមកៅអីលេងនៅពានរង្វាន់​ Champions League នារដូវកាលក្រោយ​ បន្ទាប់ពីយកឈ្នះលើក្រុម Aston Villa ដោយលទ្ធផល ២-១ កាលពីយប់មិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ចុមៗ MAN UTD ចង់បានអ្នកចាំទីរូបនេះ មកជំនួស Onana សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Matheus Nunes គឺជាវីរបុរសចុងម៉ោងសម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពីការនាំមុខដោយកីឡាករ Bernardo Silva តាំងពីដើមការប្រកួត។ ទោះបីជាបានដាក់សម្ពាធទៅកាន់គូប្រកួតខ្លាំងក៏ពិតមែនប៉ុន្តែ City ហាក់បីមានការពិបាកក្នុងការទម្លះសំណាញ់ទីរបស់គូប្រកួតជាខ្លាំង រហូតដល់ពេលផ្លាស់ប្តូរកីឡាករ Jeremy Doku បញ្ជូនបាល់ឲ្យ Nunes បញ្ចប់ទីនៅនាទី៩៤ ដែលជ័យជម្នះនេះបានធ្វើឲ្យក្រុម Man City មកឈរនៅលេខ៣វិញនៃតារាង Premier League ដើម្បីរក្សាក្តីសង្ឃឹមលេងនៅ Champions League នារដូវកាលក្រោយ៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 33 18 12 3 61 27 +34 66
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 33 11 11 11 41 45 -4 44
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930  
  • Sponsor by 88Bol