

បរទេស៖ យោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹករបស់ក្លឹប Paris Sainter Germain បានអះអាងថា ការប្រកួតរបស់ Lionel Messi ជាលើកចុងក្រោយសម្រាប់ក្លឹបគឺនៅថ្ងៃអាទិត្យទី០៤នេះទល់នឹងក្រុម Clermount ។ យ៉ាងណាមិញទន្ទឹមគ្នានេះយើងនៅមិនទាន់ដឹងច្បាស់ថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនឹងសម្រេចចិត្តផ្ទេរទៅទីណាបន្ទាប់ឲ្យប្រាកដនៅឡើយទេ ដោយមានភាគីខាងអារ៉ាប់បានផ្តល់សំណើរដល់រូបគេតាំងពីប៉ុន្មានខែមុនម្លេះ ខណៈ Barcelona កំពុងស្វែងរកដំណោះស្រាយដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះត្រលប់ទៅ Camp Nou វិញ ។

យ៉ាងណាមិញបើយើងមើលតាមស្ថានភាពជាក់ស្តែងប្រាកដណាស់ ក្លឹបអារ៉ាប់គឺមានភាគរយខ្ពស់ជាង ក្លឹបនៅប្រទេសអេស្ប៉ាញ ដោយពួកគេបានផ្តល់នូវសំណើរដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការយក Lionel Messi ទៅកាន់ទឹកដីអារ៉ាប់ដោយសំណើរនោះត្រូវគេជឿជាក់ថា វាច្រើនជាងអ្វីដែលក្លឹប Al-Nassr ឲ្យ CR7 ទៀតផង ។

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

