វគ្គផ្តាច់ព្រ័ត្រ ណាហ្គា ប៉ះភ្នំពេញក្រោន ដណ្តើមពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣
ទំហំអក្សរ
តូច
ធំ
(ភ្នំពេញ)៖ ការប្រកួតដណ្តើមជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនាចុងសប្តាហ៍នេះ ដោយមានណាហ្គា ប៉ះភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីនៃកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦៖៣០ល្ងាច។ គួររំលឹកថា ណាហ្គាកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមវិសាខា ក្រោយប្រកួត ២ជើង ដោយជើងទី១ ឈ្នះ ១ទល់០ និងជើងទី២ លេងស្មើគ្នា ១ទល់១ ដោយចំណេញ ១គ្រាប់ ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។ ចំណែកឯគូប្រជែងក្រោនវិញ កាលវគ្គ ៤ក្រុមចុងក្រោយ បានយកឈ្នះគិរីវង់សុខសែនជ័យ ទាំង ២ជើង ដោយជើងទី១ ឈ្នះ៣ទល់០ និងជើងទី២ ៣ទល់០ ត្រូវឡើងវគ្គផ្តាច់ព្រ័ត្រជួបណាហ្គា ដើម្បីដណ្តើមពានចុងសប្តាហ៍នេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


Topics
អត្ថបទទាក់ទង
2 years ago .
879 Views
ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀង ត្រៀមមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ សហព័ន្ធវិញ
2 years ago .
1K Views
Nick Taylor ហាក់បង្ហាញអារម្មណ៍សោកស្តាយ ក្រោយដឹងថា លោក Saito ចាកចេញពីតំណែង
2 years ago .
1K Views
ប្រធានក្លឹប Angkor Tiger មិនពេញចិត្តនឹង CPL ក្រោយបង្ខំក្លឹបធ្វើរឿងមួយនេះ
