អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មនុស្សបានអនុវត្តហាត់ការយូហ្គាដើម្បីភ្ជាប់ទំនាក់ទំនងរវាងចិត្ត រាងកាយ និងព្រលឹង។ លើសពីការបន្ធូរអារម្មណ៍ វាជួយបង្កើនចលនាឈាមរត់ និងជំនួយសាច់ដុំនិងសន្លាក់។
ទាំងនេះជាហេតុផលថ្មីដែលមិននឹកស្មានចំនួន ៧យ៉ាងពីការហាត់យូហ្គា៖
១. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត
មិនមែនជារឿងអាថ៌កំបាំងទេ ដែលមនុស្សប្រើយូហ្គាដើម្បីលើកកម្ពស់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះយូហ្គាត្រូវបានគេទទួលស្គាល់ថា មានឥទ្ធិពលដ៏អស្ចារ្យដល់ផ្លូវចិត្តផងដែរ។ ការសិក្សាពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Duke បានរកឃើញថា យូហ្គាអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរឹក និងស្ថានភាពវិកលចរឹកដទៃទៀត។ ការហាត់យូហ្គាជាប្រចាំអាចបង្កើនឱ្យមានកម្រិត Serotonin ខ្ពស់ជាអរម៉ូនសុភមង្គល ដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើងនិងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។
២. គេងលក់ស្រួល
អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard បានរកឃើញថា ការអនុវត្តយូហ្គាប្រចាំថ្ងៃអាចបន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា ធ្វើឲ្យគេងលក់ស្រួល ពិសេសអ្នកដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ។ ពេលដែលបានហាត់យូហ្គា នឹងធ្វើឱ្យគេងលក់ដោយស្វ័យប្រវត្តិ និងជួយបង្កើតទម្លាប់គេងទៀងទាត់។ ការបញ្ចូលលំហាត់ដកដង្ហើម២-៣ដងក្នុងពេលហាត់យូហ្គា អាចបំបាត់ភាពច្របូកច្របល់នៃគំនិតដើម្បីជំរុញឱ្យការគេងកាន់តែប្រសើរ។
៣. ជំនួយសុខភាពបេះដូង
យូហ្គាអាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសជំងឺបេះដូង។ សមាគមបេះដូងរបស់អាមេរិកបានថ្លែងថា សកម្មភាពរាងកាយ ១៥០ នាទីក្នុងមួយសប្តាហ៍ នៃការធ្វើលំហាត់ប្រាណយូហ្គាកម្រិតមធ្យម គឺជាទម្រង់នៃការហាត់ប្រាណដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង។
៤. កាត់បន្ថយជំងឺប្រកាំង
ការស្រាវជ្រាវពីមជ្ឈមណ្ឌលជាតិព័ត៌មានជីវបច្ចេកវិទ្យាបានបង្ហាញថា អ្នកដែលមានជំងឺឈឺក្បាលប្រកាំងតិចជាងមុន និងកាត់បន្ថយការឈឺចាប់បន្ទាប់ពីហាត់យូហ្គាបានរយៈពេល ៣ ខែ។ វាត្រូវបានគេអះអាងថា អាចជួយបញ្ចេញភាពតានតឹងនៃរោគសញ្ញាឈឺក្បាល និងប្រកាំង។
៥. ជួយឲ្យជំងឺហឺតធូរស្រាល
យោងតាម មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានឲ្យដឹងថា ជនជាតិអាមេរិកាំងជិត ១៩ លាននាក់ដែលមានជំងឺហឺត និងដកដង្ហើមខ្លីៗដែលត្រូវបានគេហៅថាជា ជំងឺផ្លូវដង្ហើម។ ការហាត់យូហ្គា ជួយសម្រួលរោគសញ្ញានេះឲ្យធូរស្បើយ និងដើម្បីបង្កើនលំហូរខ្យល់ដកដង្ហើមបានស្រួល។ ការសិក្សាឆ្នាំ ២០១២ បានរកឃើញថា ការហ្វឹកហាត់យូហ្គាក្នុងរយៈពេល ១០ សប្តាហ៍ធ្វើឲ្យស្ត្រីធូរស្រាលពីជំងឺហឺតស្រាលនិងមធ្យម។
៦. ជួយជំងឺរលាកសន្លាក់
លំហាត់ប្រាណរាងកាយទៀងទាត់ គឺជាផ្នែកសំខាន់មួយនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺរលាកសន្លាក់ឆ្អឹង និងរលាកសន្លាក់រ៉ាំរ៉ៃ។ ចលនាទន់ភ្លន់នៃយូហ្គាជួយបង្កើនភាពបត់បែនរាងកាយបានប្រសើរ និងបង្វឹកភាពស៊ាំនៃសាច់ដុំ។
៧. ជួយព្យាបាលការឈឺឆ្អឹងខ្នង
ការសិក្សាជាច្រើនចង្អុលបង្ហាញថា យូហ្គាជាជម្រើសមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលការឈឺឆ្អឹងខ្នង។ នៅក្នុងការសិក្សាដែលចេញផ្សាយដោយ Annals of Internal Medicine និយាយថា អ្នកដែលមានអាការៈឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ នឹងមានភាពប្រសើរឡើងវិញបន្ទាប់ពី២-៣ខែនៃការហាត់យូហ្គាទៀងទាត់។ ទោះបីង្នកខ្លះមិនឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ យូហ្គាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកែលម្អរការបត់បែនឆ្អឹងខ្នងនិងការពារការរងរបួសខ្នងផងដែរ ៕
(រាជធានីភ្នំពេញ)៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានអស់ឱកាសឡើងទៅវគ្គជុំទី៣ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia ២០២៧ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយលទ្ធផលការស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្តី ២-៤ ក្រោយចំណាយពេល ១២០នាទី លេងស្មើគ្នា ២-២ នៅយប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលេងជើងទី១ ស្មើគ្នា ០-០ នៅលើទឹកដីប្រទេសស្រីលង្កា ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើល! អតីតគ្រូបង្វឹក Chelsea ចូលកាន់តំណែងដឹកនាំក្រុមជម្រើសជាតិអាមេរិក សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា តាមរយៈជ័យជម្នះមួយនេះក្រុមជម្រើសជាតិស្រីលង្កា មានឱកាសឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup Saudi Arabia ២០២៧ បន្តទៀត៕ ប្រភពAFC Asian Cup Saudi Arabia […]