

ក្រុមSevilla ដែលបានគ្រងជើងឯកលើកទី៧សម្រាប់ពានរង្វាន់ធំទីពីរនៅអឺរ៉ុប ក្រោយផ្តួល Roma ដោយបាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីលទ្ធផល ស្មើគ្នា ១ ទល់និង១កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ ទោះយ៉ាងណាក្រោយពីខកចិត្តបោះមេដៃប្រាក់ទៅអោយប្រិយមិត្តគាំទ្ររួចមក លោក Jose Mourinho គ្រូបង្វឹក Romaនៅតែមិនបានបង្ហាញអារម្មណ៏ ចាញ់ដោយអស់ចិត្តនោះទេ ដោយរូបលោកបានបន្តធ្វើការ រិះគន់លោកអាជ្ញាកណ្តាល Anthony Taylor ទៅដល់ទីចំណតឡានក្រុងនាកីឡាដ្ឋាន Puskas ប្រទេសហុងគ្រីបន្តទៀត។នៅក្នុងវីដេអូរយៈពេល១:០១ ត្រូវបានថតបង្ហោះពីសកម្មភាពរបស់អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់រូបនេះ បានដើរ សំដៅទៅរថយន្តរបស់អ្នចកាត់ការមកពីក្របខណ្ឌ Premier League ដោយប្រើពាក្យយ៉ាងខ្លីថាជារឿងគួរអោយអាម៉ាស់ណាស់(Fucking Distrace)។
គួរកត់សម្គាល់ថាអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសលោក Taylor បានធ្វើការសម្រេចចិត្តចំនួន២លើក គឺទី១គឺបន្ទាប់ពី Luis Ocampos បានដួល ដោយសម្រេចចិត្តផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ Sevilla ប៉ុន្តែក្រោយពិនិត្យVAR គាត់បានដកការសម្រេចចិត្តនោះ ចេញវិញ។ ទីពីរគឺ មិនបានផ្តល់បាល់ពិន័យ១១ម៉ែត្រ ដល់ Roma ក្រោយបាល់ប៉ះដៃខ្សែបម្រើ Ivan Rakitic។ ផ្ទុយទៅវិញ ការប្រកួតនេះ គឺកីឡាករទាំងពីរក្រុមទទួលបានកាតលឿងសរុបរហូត១៤ឯណោះ។
ប្រភព:sportsbrief
វីដេអូ:


ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]


